• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអាមេរិកចាប់ផ្តើមធ្វើទស្សនៈកិច្ចនៅអឺរ៉ុប

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្តប្រព្រឹត្តិទៅ ការកើនឡើងអតិផរណាសកលដោយសារការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ។
  ប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ VNA)  

កាលពីថ្ងៃទី ២៥ មិថុនា ប្រធានាធិបតីអាមេរិកលោក Joe Biden បានចាកចេញ ពីសេតវិមាន អញ្ជើញទៅកាន់ទ្វីបអឺរ៉ុប ដើម្បីចូលរួមកិច្ចប្រជុំសំខាន់ៗមួយចំនួន ក្នុងនោះមានកិច្ចប្រជុំកំពូល G7 នៅប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមិថុនា និងបន្ទាប់មកគឺកិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅប្រទេសអេស្ប៉ាញ។

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្តប្រព្រឹត្តិទៅ ការកើនឡើងអតិផរណាសកលដោយសារការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ បានដាក់សម្ពាធយ៉ាងខ្លាំងលើខឿនសេដ្ឋកិច្ចដែលកំពុងស្ដារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩។ សហរដ្ឋអាមេរិក ក៏កំពុងប្រឈមមុខនឹងហានិភ័យឱភាពសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top