• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា៖ អ្នកដែលដាំព្រៃឈើត្រូវតែរស់បានពីព្រៃ ហើយទទួលបានទ្រព្យសម្បត្តិពីព្រៃដែរ

ក្នុងឱកាសចាប់ផ្តើមនិទាឃរដូវ នាព្រឹកថ្ងៃទី៣០ ខែមករា នៅស្រុក Yen Son ខេត្ត Tuyen Quang ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីបំផុសការប្រឡងប្រណាំង និង “ពិធីបុណ្យតេតដាំដើមឈើ ដើម្បីរំលឹកគុណលោកអ៊ំហូ” និទាឃរដូវ ឆ្នាំថោះ បញ្ចស័ក ២០២៣។

ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា បញ្ហាស្នូលត្រូវសម្រេចឲ្យបាន គឺអ្នកដាំព្រៃឈើត្រូវរស់នៅបានពីព្រៃ ហើយទទួលបានសម្បូរធូធារពីព្រៃឈើ (រូបថត៖ VNA)

 

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា  ឆ្នាំ ២០២៣ នេះ ខេត្ត Tuyen Quang ចាំបាច់ត្រូវលើកកំពស់ទំនៀមទម្លាប់នៃមាតុភូមិបដិវត្តន៍ និងសមិទ្ធិផលដែលសម្រេចបាន  ក្នុងនោះ ជម្រុញឲ្យបានខ្លាំងក្លាថែមទៀត ចលនាប្រឡងប្រណាំងស្នេហាជាតិ បង្កើតម្លាំងចលករដើម្បីរីកសាយភាយដល់កម្មាភិបាល បក្ខជន និងប្រជាជនគ្រប់ជនជាតិ ដោយប្តេជ្ញាអនុវត្តឱ្យបានពេញលេញ  នូវគោលដៅ និងភារកិច្ចដែលបានដាក់ចេញ។ “ពិធីបុណ្យតេតដាំដើមឈើ” គួរតែត្រូវបានផ្សព្វផ្សាយ និងផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រង ការការពារ និងការអភិវឌ្ឍព្រៃឈើ ដើម្បីកសាង “សេដ្ឋកិច្ចបៃតង” និងអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយសុខដុមរមនា និងនិរន្តរភាព។

“ខ្ញុំស្នើឱ្យស្ថាប័នមជ្ឈិម ជាពិសេសគឺក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ជួយឧបត្ថម្ភខេត្ត Tuyen Quang ជំរុញបន្ថែមទៀតនូវការអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងវិស័យការពារ និងអភិវឌ្ឍន៍ព្រៃឈើ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រៃឈើ ការផ្សារភ្ជាប់ការដាំដុះព្រៃឈើ និងការការពារព្រៃឈើជាមួយនឹងការអភិវឌ្ឍន៍នៃសេវាកម្មបរិស្ថានព្រៃឈើ និងទេសចរណ៍ធម្មជាតិ ថែរក្សាអត្តសញ្ញាណវប្បធម៌ និងការកសាងជនបទថ្មី។ ពោលគឺសម្រេចបាននូវបញ្ហាស្នូលបំផុត៖ អ្នកដាំព្រៃឈើត្រូវតែរស់នៅបានពីព្រៃឈើ និងទទួលបានភាពសម្បូរបែបពីព្រៃឈើ ដោយប្តេជ្ញាសម្រេចគោលដៅនៃការកសាង Tuyen Quang ជាមជ្ឈមណ្ឌលព្រៃឈើអនុវត្តបច្ចេកវិទ្យាខ្ពស់ និងជាមជ្ឈមណ្ឌលផលិតកម្ម និងកែច្នៃឈើនៅតំបន់ទំនាបកណ្តាលនិងតំបន់ព្រៃភ្នំភាគខាងជើង”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។

 

នាព្រឹកនេះ  ប្រធានរដ្ឋសភាបានចូលរួមពិធីបើកការដ្ឋានសាងសង់ វិទ្យាល័យ Tuyen Quang ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top