• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញទៅបំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅអូស្ត្រាលី និងនូវែលសេឡង់

ដំណើរទស្សនកិច្ចបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកាដល់ថ្ងៃទី ៦ ខែធ្នូ ក្នុងបរិបទដែលទាំងអូស្ត្រាលីនិងនូវែលសេឡង់កំពុងជំរុញខ្លាំងការស្ដារសេដ្ឋកិច្ចឡើងវិញ និងអនុវត្តន៍សកម្មភាពកិច្ចការបរទេសជាច្រើន។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី និងនូវែលសេឡង់

តបតាមការអញ្ជើញរបស់ប្រធានសភាជាន់ទាបអូស្ត្រាលី លោក Milton Dick ប្រធានព្រឹទ្ធសភាអូស្ត្រាលីលោកស្រី Sue Lines និងប្រធានរដ្ឋសភានូវែលសេឡង់ លោក Adrian Rurawhe  នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ចាកចេញពីទីក្រុងហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី និងនូវែលសេឡង់។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់របស់ លោក Vuong Dinh Hue ក្នុងឋានៈជាប្រធានរដ្ឋសភាវៀតណាម ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅកាន់ប្រទេសទាំងពីរចាប់តាំងពីពេលដែលវៀតណាម និងប្រទេសទាំងពីរបានបើកទ្វារប្រទេសឡើងវិញទាំងស្រុង ក្រោយជំងឺរាតត្បាតកូវីដ ១៩។

ដំណើរទស្សនកិច្ចបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកាដល់ថ្ងៃទី ៦ ខែធ្នូ ក្នុងបរិបទដែលទាំងអូស្ត្រាលីនិងនូវែលសេឡង់កំពុងជំរុញខ្លាំងការស្ដារសេដ្ឋកិច្ចឡើងវិញ និងអនុវត្តន៍សកម្មភាពកិច្ចការបរទេសជាច្រើន។ ទំនាក់ទំនងរវាងវៀតណាម និងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍អំណោយផល ប្រកបដោយប្រសិទ្ធភាពទាំងក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩។

ដំណើរទស្សនកិច្ចនេះនឹងរួមចំណែករឹតបន្តឹងទំនាក់ទំនងមិត្តភាព ភាពជាដៃគូយុទ្ធសាស្ត្រជាមួយដៃគូស្នូលទាំងពីររបស់វៀតណាមនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង ហើយក៏ជាដៃគូដ៏សំខាន់ទាំង ២ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសគឺកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ ផ្លាស់ប្តូរ និងចែករំលែកទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top