• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបអនុប្រធានជាន់ខ្ពស់សម្ព័ន្ធក្រុមហ៊ុន Boeing

នារសៀលថ្ងៃទី ១៩ ឧសភា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបអនុប្រធានជាន់ខ្ពស់សម្ព័ន្ធក្រុមហ៊ុន Boeing និងជាប្រធានទទួលបន្ទុក Boeing សកល លោក Michael Arthur។
  ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VOV)  

លោកប្រធានរដ្ឋសភាវៀតណាមបានបញ្ជាក់ថា រដ្ឋសភាវៀតណាមតែងតែបង្កើត លក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុន Boeing ក៏ដូចជាសហគ្រាសបរទេស មកបណ្តាក់​ទុន​នៅវៀតណាម។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue មានបំណងថា ក្រុមហ៊ុន Boeing នឹងពង្រីកសមត្ថភាពនៃការិយាល័យតំណាងនៅវៀតណាម ព្រមទាំងស្វាគមន៍ និងគាំទ្រចំពោះផែនការរបស់ Boeing ក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសនៅវៀតណាម ដើម្បីដាក់ពង្រាយសកម្មភាពជួយឧបត្ថម្ភ ជាច្រើនដូចជា ការបណ្តុះបណ្តាល បច្ចេកទេស ការថែទាំជួសជុលយន្តហោះ។
រីឯខ្លួនវិញ អនុប្រធានជាន់ខ្ពស់សម្ព័ន្ធក្រុមហ៊ុន Boeing និងជាប្រធានទទួលបន្ទុក Boeing សកល លោក Michael Arthur បានឲ្យដឹងថា វៀតណាមគឺជាប្រទេសដំបូង ដែលក្រុមហ៊ុន Boeing បើកការិយាល័យតំណាងក្រោយពីជំងឺកូវីដ ១៩ ត្រូវបាន គ្រប់គ្រង ព្រមទាំងបញ្ជាក់ថា នឹងបន្តពង្រីកសកម្មភាពដើម្បីជួយលើកកំពស់សមត្ថ ភាពតាមរយៈការបណ្តុះបណ្តាល ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ហើយសម្របសម្រួលជាមួយស្ថាប័នគ្រប់គ្រងផ្តល់វិញ្ញាបនប័ត្រអាកាសចរណ៍ ពង្រីក ខ្សែសង្វាក់ផ្គត់ផ្គង់ និងសកម្មភាពជាច្រើនទៀត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top