• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញ​ទទួលជួប​ថ្នាក់ដឹក​នាំសហគ្រាសហុងគ្រីមួយចំនួន

នាព្រឹកថ្ងៃទី ២៨ មិថុនា បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅហុងគ្រីប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបថ្នាក់ដឹកនាំសហគ្រាសហុងគ្រីមួយចំនួន ដែលកំពុងប្រតិបត្តិការនៅវៀតណាម។
  ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងថ្នាក់ដឹកនាំក្រុមហ៊ុនក្រុមហ៊ុន Gedeon Richter  

នៅក្នុងជំនួបជាមួយបណ្ដាថ្នាក់ដឹកនាំក្រុមហ៊ុន Gedeon Richter ដែលជាក្រុមហ៊ុនពហុជាតិរបស់ហុងគ្រីប្រតិបត្តិការលើវិស័យផលិតកម្មឱសថ និងសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍ (R&D) ជីវបច្ចេកវិទ្យា និងថ្នាក់ដឹកនាំក្រុមហ៊ុន Egis ដែលជាក្រុមហ៊ុនឱសថជួរមុខនៅតំបន់ភូមិភាគកណ្ដាលអឺរ៉ុបខាងកើតនោះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលស្គាល់សំណើររបស់ក្រុមហ៊ុនទាំងពីរ ដែលមានបំណង់ចង់ពន្លឿនល្បឿន និងកាត់បន្ថយបែបបទរដ្ឋបាលស្ដីពីការចុះបញ្ជីឱសថ សម្រាប់ផ្គត់ផ្គង់ផលិតផលថ្មីជាច្រើនដល់ទីផ្សារវៀតណាម ព្រមទាំងផ្ដល់អាជ្ញាប័ណ្ណចែកចាយផលិតផលឱសថជាមួយរយៈពេលវែងជាង។

  ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំក្រុមហ៊ុន Egis  

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ច្បាប់ស្តីពីការគ្រប់គ្រងគុណភាពឱសថមិនបែងចែករវាងផលិតផលក្នុងស្រុក និងបរទេសឡើយ។ រាល់បទប្បញ្ញត្តិច្បាប់ស្តីពីការគ្រប់គ្រងឱសថរបស់វៀតណាមអនុវត្តន៍ដោយសមភាពចំពោះទាំងសហគ្រាសវិនិយោគបរទេស និងសហគ្រាសក្នុងប្រទេស។

  ប្រធានរដ្ឋសភា ទទួលជួបប្រធានក្រុមហ៊ុន Hungarian Water Parnerghip Company (HWP) លោក Robert Forintos  

នៅក្នុងជំនួបជាមួយសហប្រធានក្រុមហ៊ុន Hungarian Water Parnerghip (HWP) លោក Robert Forintos ដែលជាក្រុមហ៊ុនកំពុងអនុវត្តគម្រោងទឹកស្អាតមួយចំនួននៅ វៀតណាមនោះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអបអរសាទរចំពោះHWP ដែលបានសហប្រតិបត្តិការផ្ទេរប្រគល់បច្ចេកវិទ្យាជឿនលឿន និងទំនើបលើវិស័យទឹកស្អាតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top