• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចនៅហុងគ្រី

ហុងគ្រីគឺជាដៃគូគ្រប់ជ្រុងជ្រោយដើមដំបូងរបស់វៀតណាមនៅតំបន់ភូមិភាគកណ្ដាលអឺរ៉ុបខាងកើត។


  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចនៅហុងគ្រី  

តបតាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាហុងគ្រីលោក László Kövér នាវេលាម៉ោង ១១ និង ១៥ នាទីព្រឹកថ្ងៃទី ២៥ មិថុនា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្ដើមបំពេញទស្សនកិច្ចការងារជាផ្លូវការនៅហុងគ្រីចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០២២។ ដំណើរទស្សនកិច្ចបានប្រព្រឹត្តិទៅក្នុងបរិបទ ដែលនារយៈពេលកន្លងទៅ ទំនាក់ទំនងនៃប្រទេសទាំងពីរ បានអភិវឌ្ឍន៍យ៉ាងសកម្មចាប់តាំងពីពេលភាគីទាំងពីរបានពង្រីកទំនាក់ទំនងទៅជាទំនាក់ទំនងភាពជាដៃគួគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ ២០១៨ ដោយបង្ហាញពីការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការជំរុញទំនាក់តំនងទ្វេភាគី។

ហុងគ្រីគឺជាដៃគូគ្រប់ជ្រុងជ្រោយដើមដំបូងរបស់វៀតណាមនៅតំបន់ភូមិភាគកណ្ដាលអឺរ៉ុបខាងកើត។ ទំនាក់ទំនងវៀតណាម-ហុងគ្រីកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ។ ហុងគ្រីបានគាំទ្រការចុះហត្ថលេខា និងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ជាពិសេស ហុងគ្រីគឺជាប្រទេសសមាជិកសហភាពអឺរ៉ុបដើមដំបូង ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA)។ ហុងគ្រី បានជួយឧបត្ថម្ភវ៉ាក់សាំងនិងបរិក្ខាពេទ្យជាច្រើនដល់វៀតណាម ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

ហុងគ្រីបានចាត់ទុកវៀតណាមជាដៃគូអាទិភាពក្នុងគោលនយោបាយជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ (ODA) ដោយបានសន្យាផ្តល់ទុនកម្ចីអាទិភាពចំនួន ៤៤០ លានអឺរូ ដើម្បីអនុវត្តន៍គម្រោងនានាលើវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top