• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ

នារសៀលថ្ងៃទី ១៥ ឧសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញមកដល់អាកាសយានដ្ឋាន Wattay រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ តបតាមការអញ្ជើញរបស់ប្រធានសភាលោក Saysomphone Phomvihane។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នៅអាកាសយានដ្ឋាន Wattay រដ្ឋធានីវៀងច័ន្ទ។ (រូបថត៖ VNA)  
 

ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ឧសភា សំដៅអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម តាមបណ្តាញការទូតសភា; បន្តបញ្ជាក់នូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋវៀតណាម ដែលជានិច្ចកាលផ្តល់អាទិភាពខ្ពស់បំផុត និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ; ពង្រឹងទំនុកចិត្តនិងភាពស្អិតរមួតរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ ភាគីទាំងពីរនឹងពិភាក្សាអំពីទិសដៅ និងវិធានការជាក់លាក់ ដើម្បីពង្រឹងថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងរដ្ឋសភាទាំងពីរនាពេលខាងមុខ; ផ្លាស់ប្តូរនិងសម្របសម្រួលគោលទស្សនៈលើបញ្ហាយុទ្ធសាស្ត្រមួយចំនួនក្នុងតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នា;  រៀបចំសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍រវាងរដ្ឋសភាទាំងពីរ ស្តីពីយន្តការ និងគោលនយោបាយសម្រាប់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្រោយពីជំងឺរាតត្បាតកូវីដ-១៩ ព្រមទាំងចូលរួមសកម្មភាពអបអរសាទរក្នុងឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវឆ្នាំ២០២២ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top