• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អបអរសាទរប្រធានព្រឹទ្ធសភាជប៉ុនលោក Hidehisa Otsuji

ក្នុងលិខិតនោះ លោកប្រធានរដ្ឋសភាជឿជាក់ថា ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបក្នុងមុខតំណែងនីមួយៗ លោក Hidehisa Otsuji នឹងសម្រេចបានជោគជ័យជាច្រើននៅពេលចូលកាន់តំណែងថ្មី ហើយបន្តយកចិត្តទុកដាក់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
  ប្រធានព្រឹទ្ធសភាជប៉ុនលោក Hidehisa Otsuji។ (រូបថត៖ AFP/TTXVN)  

ក្នុងឱកាសដែលលោក Hidehisa Otsuji ជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាជប៉ុន ប្រធានរដ្ឋសភា​វៀតណាម លោក Vuong Dinh Hue ទើបបានផ្ញើលិខិតអបអរសាទរ។ ក្នុងលិខិតនោះ លោកប្រធានរដ្ឋសភាជឿជាក់ថា ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបក្នុងមុខតំណែងនីមួយៗ លោក Hidehisa Otsuji នឹងសម្រេចបានជោគជ័យជាច្រើននៅពេលចូលកាន់តំណែងថ្មី ហើយបន្តយកចិត្តទុកដាក់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue មានបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយប្រធានព្រឹទ្ធសភាលោក Hidehisa Otsuji ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានគោរពអញ្ជើញលោក Hidehisa Otsuji ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម នៅពេលវេលាដ៏សមស្រប៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top