• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា Vuong Dinh Hue ចុះត្រួតពិនិត្យផ្លូវល្បឿនលឿន Ben Luc - Long Thanh និងអាកាសយានដ្ឋានអន្តរជាតិ Long Thanh

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិ Long Thanh អាចចាត់ទុកថា ជាមហាគម្រោង របស់ប្រទេសជាតិ ដែលគ្រោងនឹងត្រូវបានសម្រេចរួចរាល់ហើយដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៥ ហើយត្រូវបានគេរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាសដ៏ទំនើបឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងក្រុមការងារចុះត្រួតពិនិត្យនិងឃ្លាំមើលការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីគម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿន Ben Luc - Long Thanh និងអាកាសយានដ្ឋានអន្តរជាតិ Long Thanh។   

បន្តដំណើរទស្សនកិច្ចការងារទៅកាន់បណ្តាខេត្ត ណាមបូ ខាងកើត នាព្រឹកថ្ងៃទី២ ខែតុលា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចុះត្រួតពិនិត្យនិងឃ្លាំមើលការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីគម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿន Ben Luc - Long Thanh និងអាកាសយានដ្ឋានអន្តរជាតិ Long Thanh។

ថ្លែងមតិក្នុងជំនួបជាមួយថ្នាក់ដឹកនាំអគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងសមូហភាពកម្មាភិបាល វិស្វករ កម្មករ និងនិយោជិតនៅគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh ប្រធានរដ្ឋសភា លោក Vuong Dinh Hue ឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិ Long Thanh អាចចាត់ទុកថា ជាមហាគម្រោង របស់ប្រទេសជាតិ ដែលគ្រោងនឹងត្រូវបានសម្រេចរួចរាល់ហើយដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៥ ហើយត្រូវបានគេរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាសដ៏ទំនើបឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

ដើម្បីសម្រេចឲ្យបានទាន់កាលកំណត់ដែលបានដាក់ចេញ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យខេត្ត Dong Nai ដោះស្រាយឲ្យបានរួចរាល់នូវការរំដោះផ្ទៃដី ប្រគល់ឲ្យវិនិយោគិន ផ្តល់អាជ្ញាប័ណ្ណបញ្ជាក់សិទ្ធិប្រើប្រាស់ដីធ្លី; បន្តយកចិត្តទុកដាក់ដល់ការវិនិយោគ សុក្រិតសំណង់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដើម្បីបម្រើប្រជាពលរដ្ឋ យកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ធានាឲ្យប្រជាពលរដ្ឋមានកម្រិតជីវភាពស្មើឬខ្ពស់ជាងលំនៅដ្ឋានមុននេះ។

ក៏នាព្រឹកថ្ងៃទី២ ខែតុលានេះដែរ ប្រធានរដ្ឋសភាបានចុះត្រួតពិនិត្យគម្រោងផ្លូវល្បឿនលឿន Ben Luc-Long Thanh ទៅសាកសួរសុខទុក្ខប្រជាជននៅតំបន់តាំងទីលំនៅថ្មីព្រលានយន្តហោះ Long Thanh ឃុំ Loc An ខេត្ត Binh Son៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top