• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc៖ យិនស៊ិន Ngoc Linh គឺជាក្តីសង្ឃឹមថ្មីរបស់វៀតណាមក្នុងផ្នែកឱសថ និងអាហារបំប៉ន

ប្រធានរដ្ឋលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះខេត្ត Quang Nam Kon Tum និងអង្គភាពអាជីវកម្មជាច្រើនដែលបានបណ្តាក់ទុនក្នុងការអភិវឌ្ឍតំបន់វត្ថុធាតុដើម និងស្រាវជ្រាវផលិតចេញផលជាច្រើនពីប្រភេទដំណាំដ៏កម្រនេះ។
  សិក្ខាសាលា “លើកកំពស់យិនស៊ិន Ngoc Linh ឲ្យក្លាយទៅជាពាណិជ្ជសញ្ញាជាតិ” (រូបថត៖ vna)  

ក្នុងកម្មវិធីការងារនៅទីក្រុង Quang Nam នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅទីក្រុង Tam Ky (ខេត្ត Quang Nam) ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួម និងថ្លែងមតិនៅសិក្ខាសាលា “លើកកំពស់យិនស៊ិន Ngoc Linh ឲ្យក្លាយទៅជាពាណិជ្ជសញ្ញាជាតិ”។ អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះខេត្ត Quang Nam Kon Tum និងអង្គភាពអាជីវកម្មជាច្រើនដែលបានបណ្តាក់ទុនក្នុងការអភិវឌ្ឍតំបន់វត្ថុធាតុដើម និងស្រាវជ្រាវផលិតចេញផលជាច្រើនពីប្រភេទដំណាំដ៏កម្រនេះ។ លោកប្រធានរដ្ឋបានចាត់ទុកថា ចាំបាច់ត្រូវបន្តបង្កើតកម្លាំងចលករនិងប្រភពធនធានដើម្បីអភិវឌ្ឍន៍ប្រភេទដំណាំ "រតនៈជាតិ" នេះ ដោយមានជំនឿជាក់ថា អាចនាំ"រតនៈជាតិ" យិនស៊ិន Ngoc Linh ក្លាយទៅជា"នយោបាយរបស់រដ្ឋ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន" ហើយជា ក្តីសង្ឃឹមថ្មីរបស់វៀតណាមក្នុងផ្នែកឱសថ និងអាហារបំប៉ន។

ជាមួយនឹងសក្ដានុពលផលិតផល ទីផ្សារ និងតម្លៃរបស់យិនស៊ិន Ngoc Linh លោកប្រធានរដ្ឋបានចាត់ទុកថា ពិតជាមានមូលដ្ឋានសម្រាប់អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មដាំដុះ និងកែច្នៃយិនស៊ិន Ngoc Linh របស់វៀតណាមជាមួយគោលដៅសម្រេចបានរាប់ពាន់លានដុល្លាអាមេរិកនៃតំលៃផលិតកម្ម និងតម្លៃនាំចេញនាពេលខាងមុខក្នុងប៉ុន្មានទសវត្សរ៍ខាងមុខ។ ដើម្បីសម្រេចឲ្យបាន គោលដៅនេះ ចាំបាច់ត្រូវមានការជួយឧបត្ថម្ភពីរដ្ឋាភិបាល ក្រសួង ស្ថាប័នជាមួយមូលដ្ឋាន និងអង្គភាពអាជីវកម្ម។ លើសពីនេះទៅទៀត ត្រូវ “អភិរក្ស” និង“អភិវឌ្ឍន៍” យិនស៊ិន Ngoc Linh ជាក់ស្ដែង “អភិរក្ស” ដើម្បីសម្រេចបានតម្លៃខ្ពស់ លើកតម្លៃទាំងផ្នែកសេដ្ឋកិច្ច និងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដោយផ្ដល់អាទិភាពសម្រាប់ប្រជាជនវៀតណាម។ ទន្ទឹមនឹងនោះត្រូវសិក្សា និងអភិវឌ្ឍន៍ផ្នែកយិនស៊ិនដូចប្រទេសកូរ៉េខាងត្បូង និងប្រទេសជឿនលឿនមួយចំនួនទៀតដែលបានធ្វើ ព្រមទាំងធ្វើពិពិធកម្មផលិតផលយិនស៊ិន Ngoc Linh ដើម្បីឆ្លើយតបតម្រូវការផលិតផលនៅទីផ្សារសកលផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top