• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលគាល់ ព្រះចៅអធិរាជជប៉ុន

នារសៀល ថ្ងៃទី ២៨ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលគាល់ព្រះចៅអធិរាជជប៉ុន Naruhito ក្នុងឱកាស ចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo។
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលគាល់ព្រះចៅអធិរាជជប៉ុន Naruhito។ (រូបថត៖ AFP)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសម្តែង នូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លា គ្រប់ជ្រុងជ្រោយ និងជាក់ស្តែងនៃ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងប្រទេសទាំងពីរលើវិស័យជាច្រើន; ព្រមទាំងបានសម្តែងនូវការកោតសរសើរ និងការដឹងគុណចំពោះ ជប៉ុន ជាប្រទេស ដំបូងគេដែលបានជួយឧបត្ថម្ភវៀតណាមនូវវ៉ាក់សាំង និងសម្ភារៈបរិក្ខារពេទ្យជាច្រើន ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងឱកាសនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានពាំនាំពាក្យសម្ដីរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong និងលោកប្រធានរដ្ឋផ្ទាល់ខ្លួន ដែលអញ្ជើញព្រះចៅអធិរាជនិងអគ្គមហេសី យាងមកបំពេញទស្សនកិច្ចនៅវៀតណាមម្តងទៀតក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុនក្នុងឆ្នាំ២០២៣ ដោយបញ្ជាក់ថា នេះនឹងជាព្រឹត្តិការណ៍ដ៏មានអត្ថន័យធំធេងសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ព្រះចៅអធិរាជជប៉ុនបានថ្លែងព្រះអំណរគុណចំពោះប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមពិធីបុណ្យសព ថ្នាក់ជាតិ; ចាត់ទុកថា នេះជាការកត់សម្គាល់ពិសេសចំពោះការរួមចំណែករបស់អតីត នាយករដ្ឋមន្ត្រី លោក Abe ទៅក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម - ជប៉ុន ព្រមទាំង បង្ហាញពីការគោរពរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម - ជប៉ុន ផងដែរ។ ព្រះចៅអធិរាជជប៉ុនបាន បញ្ជាក់ថា ព្រះអង្គនឹងគាំទ្រ ហើយខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមវិភាគទាន ទៅក្នុងទំនាក់ទំនងជប៉ុន-វៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top