• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយអង្គការមិត្តភាព និងសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូង

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកូរ៉េ នារសៀលនេះ នៅទីក្រុងសេអ៊ូល ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយអង្គមិត្តភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ កូរ៉េខាងត្បូង-វៀតណាម ដែលបានរួមចំណែកវិជ្ជមានជាច្រើនក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបប្រធានសមាគមមិត្តភាពកូរ៉េខាងត្បូង-វៀតណាម Kim Joon (រូបថត៖TTXVN)

ទទួលជួបសំណេះសំណាលតំណាងត្រកូល Ly វៀតណាម នៅកូរ៉េខាងត្បូង ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើឱ្យជនរួមជាតិត្រកូល Ly បន្តរៀបចំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឱកាសបុណ្យទាននានា ណែនាំអំពីស្ថានភាពទីផ្សារ និងលក្ខណៈវិនិយោគនៅវៀតណាម និងកៀងគរសហគ្រាសកូរ៉េខាងត្បូងមកបណ្តាក់ទុននៅវៀតណាម; ឧទ្ទេសនាមវប្បធម៌វៀតណាមដល់ប្រជាជនកូរ៉េខាងត្បូង រួមចំណែកយ៉ាងសំខាន់ក្នុងការទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។

ក្នុងជំនួបជាមួយតំណាងសមាគមមិត្តភាពកូរ៉េខាងត្បូង-វៀតណាម (KOVIFA) លោកប្រធានរដ្ឋបានស្នើឲ្យសមាគមជំរុញសហគ្រាសកូរ៉េខាងត្បូង ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មជាមួយវៀតណាម; សម្របសម្រួលជួយសហគមន៍ជន ជាតិវៀតណាមចំនួន ២០ម៉ឺននាក់នៅកូរ៉េខាងត្បូង ជាពិសេសគ្រួសារកូនក្រមុំវៀត ណាម ដែលបានរៀបការជាមួយពលរដ្ឋកូរ៉េខាងត្បូង។

ទទួលជួបសមាគមផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌កូរ៉េ-វៀតណាម (KOVECA) លោកប្រធានបានស្នើថា សមាគមជំរុញបន្ថែមទៀតនូវគម្រោងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាខ្ពស់ និងថាមពលកកើតឡើងវិញ បង្កើនអត្រាធ្វើមូលដ្ឋានីយកម្ម ... និងជំរុញកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តចំពោះមុខការកើតមានឡើងជំងឺរាតត្បាត។

នារសៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបតំណាងក្រុមប្រជាជនកិត្យានុភាពកូរ៉េខាងត្បូង (EPG)

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top