• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១៥៖ កំណត់ត្រាជាច្រើនត្រូវបានបង្កើត

នាយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ពិធីបិទមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅនៅរោងមហោស្រពទីក្រុងហូជីមិញ។
  ស្នាដៃ "ទីក្រុងក្នុងការចងចាំរបស់ខ្ញុំ" របស់ក្រុមអ្នកនិពន្ធនៃ VOV5 - វិទ្យុសម្លេងវៀតណាម (Thu Hoa - Hong Anh - Anh Tuan) បានឈ្នះរង្វាន់មាសក្នុងប្រភេទបទយកការណ៍និងសម្ភាសន៍។ (រូបថត៖ VOV)  

ថ្លែងនៅពិធីបិទ លោក Do Tien Sy អគ្គនាយកវិទ្យុសម្លេងវៀតណាមបានសង្កត់ធ្ងន់ថា មហោស្រពលើកនេះ មាន “ចំណុចលេចធ្លោជាងគេ” ជាច្រើន ដោយមានចំនួនគណៈប្រតិភូ ស្នាដៃចូលរួមការប្រកួត ប្រភេទពានរង្វាន់ និងចំនួនរង្វាន់ច្រើនបំផុង បើធៀបនឹងមហោស្រពមុនៗ។

វាយតំលៃពីគុណភាពនៃស្នាដៃចូលរួមការប្រកួតឆ្នាំនេះ លោកអគ្គនាយកវិទ្យុសម្លេងវៀតណាមបានចាត់ទុកថា ស្នាដៃទាំងអស់សុទ្ធតែមានគុណភាពលេចធ្លោទាំងខ្លឹមសារ និងទម្រង់ ដែលឆ្លុះបញ្ចាំងនូវគ្រប់ទិដ្ឋភាពនៃជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ; ក្នុងនោះ លេចធ្លោគឺការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣; ដំណោះស្រាយសម្រាប់ការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត កូវីដ-១៩; ការងារកសាងបក្ស ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្ម ជាដើម។ ស្នាដៃជាច្រើនបានរំលេចគំរូមនុស្សល្អ ការងារល្អ គំរូជឿនលឿន ហើយមានស្នាដៃខ្លះប្រកបដោយលក្ខណៈបដិវាទ ដែលស្នើឡើងដំណោះស្រាយរួមចំណែកទៅក្នុងការអភិវឌ្ឍសង្គម។

នៅពិធីបិទ គណៈចាត់តាំងបានប្រគល់រង្វាន់ពិសេសចំនួន១ រង្វាន់មាសចំនួន ២៨ រង្វាន់ប្រាក់ចំនួន ៥៨ រង្វាន់ រង្វាន់សំរឹទ្ធចំនួន ៧១ រង្វាន់ រង្វាន់លើកទឹកចិត្តជាច្រើន និងប្រភេទពានរង្វាន់ផ្សេងៗទៀត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top