• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តអនុវត្តន៍គោលដៅគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ មិនឱ្យមានការផ្ទុះរាលដាលឡើងវិញ

កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណែត ដោយតភ្ជាប់បណ្តាញពីរដ្ឋាភិបាលក្នុងរដ្ឋធានីហាណូយ ជាមួយខេត្ត-ក្រុងចំនួន ៦៣ នៅទូទាំងប្រទេស។
  លោកនាយករដ្ឋមន្ត្រី អញ្ជើញថ្លែងមតិបញ្ជាណែនាំក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)  
  ចូលរួមកិច្ចប្រជុំដែលតភ្ជាប់ជាមួយខេត្ត ក្រុង តាមទម្រង់អនឡាញ មានលេខា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងក្រុងចំណុះមជ្ឈឹម - រូបថត៖ VGP/Nhat Bac  

នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គណៈកម្មាធិការដឹកនាំ) បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការដឹកនាំ។ កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណែត ដោយតភ្ជាប់បណ្តាញពីរដ្ឋាភិបាលក្នុងរដ្ឋធានីហាណូយ ជាមួយខេត្ត-ក្រុងចំនួន ៦៣ នៅទូទាំងប្រទេស។

អញ្ជើញថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានលើកច្បាស់ថា រូបមន្តសម្រាប់ការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតគឺយើងមានស្រាប់ហើយ ក្នុងនោះវ៉ាក់សាំងគឺជាអាវុធសំខាន់បំផុត។ នាពេលកន្លងមក ទីតាំងជាច្រើនបានបំពេញល្អការងារចាក់វ៉ាក់សាំង ប៉ុន្តែទីតាំងមួយចំនួនទៀត ដំណើរការមិនបានល្អទេ។ លោកនាយករដ្ឋមន្ត្រីស្នើឱ្យពន្លឿនការចាក់វ៉ាក់សាំង។

“ជំងឺរាត្បាតកូវីដ-១៩ មិនអាចនិយាយមុនបានអ្វីនោះទេ ព្រោះការឆ្លងរាតត្បាតពិបាកនឹងទាយទុកជាមុនណាស់។ ការចាក់វ៉ាក់សាំងជួយបង្កើត ភាពស៊ាំក្នុងពេលឆាប់ៗ ពោលគឺ តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ខ្ញុំបានផ្តាំផ្ញើរួចហើយ ឱ្យវាយតម្លៃលើភាពស៊ាំសហគមន៍លើទូទាំងប្រទេស ប៉ុន្តែរហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលធ្វើមិនទាន់បានទេ។ យ៉ាងណាមិញ ក្រសួងសុខាភិបាលមិនអាចធ្វើតែម្នាក់ឯងបានគឺត្រូវតែបញ្ជាណែនាំឲ្យមន្ទីរសុខាភិបាល ហើយមន្ទីរសុខាភិបាលមិនអាចធ្វើតែម្នាក់ឯងបានទេ ប៉ុន្តែជាគណៈកម្មាធិការរដ្ឋបាល ថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាល ដើម្បីរៀបចំការអនុវត្ត ហើយប្រជាជនត្រូវចូលរួមអនុវត្តន៍ផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។

អញ្ជើញថ្លែងមតិបញ្ចប់កិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យបន្តជ្រួតជ្រាបឲ្យបានម៉ត់ចត់នូវគោលដៅដាក់អាយុជីវិតរបស់ប្រជាជនជាអាទិភាពកំពូល; អនុវត្តន៍ការគ្រប់គ្រងជំងឺប្រកបដោយប្រសិទ្ធភាពពីទស្សនៈនៃការបង្ការជំងឺនៅដំណាក់កាលដំបូង គ្រប់គ្រង់ជំងឺពីចម្ងាយ និងពីមូលដ្ឋាន។ ទន្ទឹមជាមួយគ្នានោះ មិនត្រូវធ្វេសប្រហែស បាត់បង់ការប្រុងប្រយ័ត្នជាដាច់ខាត កុំបណ្តោយឱ្យជំងឺរាតត្បាតកើតឡើងជាថ្មី ដើម្បីរួមចំណែកបង្កលក្ខណៈសម្រាប់ការស្តារឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ក្រសួងសុខាភិបាលត្រូវធានាឱ្យបាននូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលាតាមតម្រូវការរបស់មូលដ្ឋាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top