• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តផ្តោតលើការជំនះពុះពារលើផលវិបាកនៃព្យុះទីហ្វុង Yagi

នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប វាយតំលៃ និងដកបទពិសោធន៍ស្តីពីការងារបង្ការ ទប់ទល់ និងជំនះលើផលវិបាកនៃព្យុះទីហ្វុង Yagi។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ VOV)

ដោយមានការដឹកនាំយ៉ាងប្ដូរផ្ដាច់ ការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល ពីមជ្ឈិមដល់មូលដ្ឋាន រួមជាមួយនឹងការជួយជ្រោមជ្រែងពីអង្គការ បុគ្គល សប្បុរសជន កិច្ចខិតខំប្រឹងប្រែងដើម្បីជំនះពុះពារលើការលំបាករបស់ប្រជាពលរដ្ឋ... គិតត្រឹមពេលនេះ ការងារជំនះពុះពារលើផលវិបាកនៃព្យុះនិងទឹកជំនន់ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ប្រជាជនបានទទួលការឧបត្ថម្ភជាស្បៀងអាហារ កន្លែងស្នាក់នៅបណ្ដោះអាសន្នដោយទាន់ពេលវេលា។ រហូតមកដល់ពេលនេះ ប្រហែល ៨០ ដល់ ៩០% នៃចំនួនផ្ទះសរុបជាង ២៧៧ ពាន់ខ្នង ដែលត្រូវប៉ើងដំបូល និងខូចខាតដោយព្យុះ Yagi ត្រូវបានជួសជុលជាស្ថាពរ។ ប្រជាពលរដ្ឋជិត ៤៨០០ គ្រួសារ ដែលផ្ទះដួលរលំត្រូវបានផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន រង់ចាំការតាំងទីលំនៅថ្មី និងសាងសង់ផ្ទះឡើងវិញ។ ប្រព័ន្ធអគ្គិសនី ទឹកស្អាត និងទូរគមនាគមន៍ត្រូវបានស្ដារឡើងវិញជាស្ថាពរ; ផ្លូវចរាចរណ៍ត្រូវបានជួសជុលនិងបើកឱ្យដំណើរការឡើងវិញ។ លើសពីនេះ ការស្តារឡើងវិញនូវផលិតកម្ម និងអាជីវកម្មក៏ត្រូវបានរដ្ឋាភិបាល បណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាន ដឹកនាំយ៉ាងយកចិត្តទុកដាក់ជាមួយនឹងក្រុមដំណោះស្រាយស៊ីសង្វាក់គ្នានិងប្ដូរផ្ដាច់ជាច្រើនផងដែរ។

ធ្វើសន្និដ្ឋាននៅសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃ និងដក់បទពិសោធន៍អំពីការបង្ការ ទប់ទល់ និងជំនះផលវិបាកដែលបណ្ដាលមកពីព្យុះនិងទឹកជំនន់ក្រោយព្យុះយ៉ាងដូច្នេះថា៖

ការងារព្យាករណ៍ និងព្រមានត្រូវតែអនុវត្តន៍ឲ្យទាន់ពេលវេលា និងត្រឹមត្រូវ តាំងពីដំបូងនិងពីចម្ងាយ។ ការងារដឹកនាំត្រូវច្បាមជាប់នឹងស្ថានភាពជាក់ស្តែង ហ៊ានសម្រេច ហ៊ានទទួលខុសត្រូវ អ្វីៗគ្រប់បែបយ៉ាងគឺដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន។ ត្រូវកំណត់គោលដៅការពារអាយុជីវិត ទ្រព្យសម្បត្តិ និងសុខភាពរបស់រដ្ឋ និងប្រជាជនជាចម្បងនិងដំបូងបង្អស់ ដើម្បីកៀរគរធនធានទាំងអស់របស់រដ្ឋ និងសង្គម

 នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើគោលដៅមិនបណ្ដោយឲ្យប្រជាពលរដ្ឋខ្វះស្បៀងអាហារ ខ្វះសម្លៀកបំពាក់ ខ្វះទីជម្រក សិស្សានុសិស្សត្រូវទៅសាលារៀន អ្នកជំងឺត្រូវទទួលការពិនិត្យនិងព្យាបាល ព្រមទាំងស្តារផលិតកម្មអាជីវកម្មឡើងវិញ ធានាកំណើន និងគ្រប់គ្រងអតិផរណា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអនុម័តលើលទ្ធផលនៃរបាយការណ៍ UPR វដ្តទី IV របស់វៀតណាម

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអនុម័តលើលទ្ធផលនៃរបាយការណ៍ UPR វដ្តទី IV របស់វៀតណាម

កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំជាប្រចាំលើកទី ៥៧ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអនុម័តលើលទ្ធផលនៃការត្រួតពិនិត្យសកលតាមកាលកំណត់ (UPR) វដ្ដទី IV របស់វៀតណាម។

Top