បង្រៀនសិល្បៈឆុងតែវៀតណាមដល់ជនបរទេស

មិត្តភក្តិជាមួយនឹងវៀតណាម

បង្រៀនសិល្បៈឆុងតែវៀតណាមដល់ជនបរទេស

ថ្នាក់សិល្បៈឆុងតែដែលរៀបចំដោយ ទៀនធៀន​ត្រា ( Tien Thien Tra) ថ្មីៗនេះបានទាក់ទាញជនបរទេសជាច្រើននាក់ដែលកំពុងរស់នៅ និងធ្វើការនៅឯវៀតណាចូលរួម។

ថ្នាក់រៀនសិល្បៈឆុងតែដែលរៀបចំដោយ ទៀន​ធៀន​ត្រា ( Tien Thien Tra) ថ្មីៗនេះបានទាក់ទាញជនបរទេសជាច្រើនដែលកំពុងរស់នៅ និងធ្វើការនៅវៀតណាមមកចូលរួម។

ថ្នាក់សិល្បៈ ឆុងតែដែលរៀបចំដោយ ទៀនធៀនត្រា (Tien Thien Tra) ត្រូវបានចាប់ផ្តើមដោយបំផុសគំនិតមួយ៖ តែបង្កប់ទៅដោយភាពល្អិតល្អន់នៃវប្បធម៌ម្ហូបវៀតណាម។ ដោយសារដើមតែ និងព្រៃតែត្រូវបានភ្ជាប់ជាមួយជីវភាពរស់នៅរបស់ប្រជាជនវៀតណាម តាំងពីយូរលង់ណាស់មកហើយ ចាប់តាំងពីពេលនោះមក ឧស្សាហកម្មផលិតតែបែបប្រពៃណីជាមួយនឹងម៉ាកយីហោរបស់វៀតណាមបានផ្សព្វ ផ្សាយ​ដល់មិត្តភក្តិទូទាំងពិភពលោក។ ទោះជាយ៉ាងនេះក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែចេះពីរបៀបឆុងតែឲ្យ​បាន​ឆ្ងាញ់ របៀបទទួលទានទឹក​តែវៀតណាមនោះទេ។ អ្វីៗ ទាំងនេះក៏បានសិក្សា និងមានចំណេះដឹង ដើម្បីស្វែងយល់ពីតែវៀតណាម។

លោកស្រី ផាម​គៀវហ័រ (Pham Kieu Hoa) នាយិកាប្រតិបត្តិ និងជាអ្នកជំនាញតែរបស់ ទៀន​ធៀន​ត្រា (Tien Thien Tra) បាននិយាយថា នៅប្រទេសវៀតណាម ដើមតែ Shan ទ្វៀន (Tuyet) ដុះនៅលើភ្នំមានកំពស់ជាង ១០០០ ម៉ែត្រ ដែលមានអាយុពី ១០០ ទៅ ៨០០ ឆ្នាំ។ ពីទីនោះ ជនជាតិ យ៉ាវ (Dao) និងជនជាតិថៃប្រមូលតែ ដើម្បីផលិត​ចេញប្រភេទតែដ៏មានតម្លៃ។ គេបានដឹងថា ផលិតផល​តែទៀន​ធៀន (Tien Thien) ផលិតចេញពីត្រួតតែដែលគ្របដណ្តប់ដោយរោមព្រិលពណ៌ស ស្លឹកតែបៃតងមានពន្លឺពណ៌លឿង ដែលលាយឡំជាមួយពពក ភ្នំ ខ្យល់ និងតំបន់ព្រៃនៅវៀតណាមខាងជើង ដូច្នេះរសជាតិតែគឺបរិសុទ្ធណាស់។ តែ​វៀតណាម​មាន​តម្លៃ​ខ្លាំងណាស់ ព្រោះ​វា​មាន​ប្រភពដើមពី​ធម្មជាតិ​​នៃតំបន់​ភ្នំ​ពាយ័ព្យ។ ពេល​ឆុង​តែ​និង​ទទួលទានទឹក​តែ​គឺ​ល្អ​ណាស់​សម្រាប់​សុខភាព។

ថ្នាក់រៀនឆុងតែវៀតណាមសម្រាប់សហគមន៍ជនបរទេស និងភ្ញៀវអន្តរជាតិ នៅទៀន​ធៀន​ត្រា (Tien Thien Tra) បានចាប់ផ្តើម​បើកនៅឆ្នាំ ២០២២ បានទាក់ទាញសិក្ខាកាមចូលរួមយ៉ាងច្រើនកុះករ។ មកដល់ ទៀន​ធៀន​ត្រា (Tien Thien Tra) ជនបរទេសរៀនអំពី​របៀប​ឆុង​តែជាមួយគ្នា ស្វែងយល់ពីវប្បធម៌តែ Shan ទ្វៀន (Tuyet) និងផ្សព្វផ្សាយនូវសារដើម្បីការពារដើមតែរបស់វៀតណាម លើក​តំកើងតម្លៃវប្បធម៌នៃសិល្បៈទទួល​ទានតែប្រពៃណីរបស់វៀតណាម។

ថ្នាក់រៀនសិល្បៈឆុងតែវៀតណាមត្រូវបានរៀបចំឡើងដោយ ទៀន​ធៀន​ត្រា (Tien Thien Tra) រួមមានវគ្គសិក្សាពីកម្រិតទាបដល់កម្រិតខ្ពស់។ ជាដំបូង ថ្នាក់ ត្រាខើយ (Tra Khoi) ជួយឱ្យអ្នកសិក្សាមានទស្សនៈត្រឹមត្រូវអំពីតែវៀតណាម និងដឹងពីប្រភពដើមនៃដើមតែ។ បន្ទាប់​មក​គឺ ​ថ្នាក់ ត្រាសើន (Tra Shan) ដែល​មាន​ជំនាញ​ខាង​រ​លាយ​និង​ភ្លក់​ទឹកតែ​បុរាណ។

 

តាមអតីតអ្នកការទូត លោក David Devin មកដល់ថ្នាក់ ត្រាខើយ (Tra Khoi) បាន​ចែក​រំលែក​ថា៖ ខ្ញុំយល់​ដឹង​នូវភាព​ស្អិត​ស្អន់និងវប្បធម៌វៀតណាមពីរឿងពែងតែជាមួយមិត្តភក្តិ។ លោក David Devin បានចែករំលែកថា ចាប់តាំងពីខ្ញុំធ្វើកា នៅក្រសួងការបរទេសសហរដ្ឋអាមេរិក​ ខ្ញុំបានធ្វើដំណើរទៅកាន់បណ្តា​ប្រទេស​ នៅប្រាំទ្វីប ប៉ុន្តែអ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតទៅកាន់ប្រទេសវៀតណាមគឺផលិតផល​តែ​ពិសេស​។ សូម្បីតែមានអាយុ ៨០ ឆ្នាំហើយ លោក David Devin នៅតែរៀនរបៀប​ឆុង​តែ និងស្វែ​ង​យល់នូវចំណេះដឹង​អំពីតែ ដោយហេតុនេះធ្វើអោយសុខភាពរបស់គាត់ឲ្យល្អប្រសើរឡើង ជួយគាត់ឱ្យស្ងប់ចិត្តធ្វើការ និងរស់នៅប្រកបដោយសុភមង្គលក្នុងប្រទេសវៀតណាមដែលគាត់ចាត់ទុកជាស្រុក​កំណើតទីពីររបស់គាត់។

មិន​ត្រឹម​តែលោក David Devin ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​យុវជន​បរទេស​ដូច​ជា លោក Andy Bear (រុស្ស៊ី) ក៏​មាន​ចិត្ត​ចង់ស្វែងយល់នូវ​វប្បធម៌​តែ​វៀតណាម និង​​របៀប​ឆុងតែ។ លោក Andy Bear ជាអ្នកប្រែសម្រួល​ភាសារុស្សី ដូច្នេះគាត់ឧស្សាហ៍ព្យាយាមសិក្សា និងស្វែងយល់ពីវប្បធម៌វៀតណាម ដើម្បីបង្កើនចំណេះដឹងសម្រាប់ការងាររបស់គាត់។ លោកស្រី Valentina Yugay (កូរ៉េខាងត្បូង) មានអារម្មណ៏ថា រៀនអំពីតែ និងរបៀប​ឆុង​តែ ដើម្បីធ្វើឲ្យខ្ញុំយល់កាន់តែច្បាស់អំពីវប្បធម៌របស់ជនជាតិ​វៀតណាម

ថ្នាក់រៀនសិល្បៈឆុងតែវៀតណាមប្រព្រឹត្តទៅ ក្នុង​រយៈពេល ១ ម៉ោង​និង ៣០ នាទី ប៉ុន្តែពោរពេញដោយភាពសប្បាយរីករាយ សិក្ខាកាមគ្រប់រូបអាចភ្ញាក់ផ្អើល រីករាយជាមួយពែងតែដែលពួកគេឆុង​ដោយ​ផ្ទាល់ខ្លួន​។ ប៉ុន្តែក៏មានពេលវេលាដែល​ទទួល​ទាន​ពែង​ទឹក​តែដែល​ឆុង​​ដោយ​សិក្ខាកាម​ណាមួយ​ក្នុង​ថ្នាក់រៀន។ លោកស្រី  Stella (អនុប្រធានសមាគមមិត្តភក្តិនៃបេតិកភណ្ឌវៀតណាម) មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះថ្នាក់នេះ ដូច្នេះលោកស្រីបានបានចូលរៀនវគ្គចំនួន ២ ហើយបានអញ្ជើញម្តាយរបស់គាត់ពីចក្រភពអង់គ្លេសមកលេង​វៀតណាម​និងទទួលទានពែង​ទឹកតែវៀតណាម ដើម្បី​លោកស្រី​និង​ម្តាយ​របស់​លោក​ស្រី​បាន​ជួប​ជុំក្បែរ​ពែង​តែ 


សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលស្តីពីសិល្បៈឆុងតែវៀតណាមនឹងពេញ​និយមនៅវៀតណាម ដើម្បីឲ្យភ្ញៀវទេសចរក្នុងស្រុក និងបរទេសយល់អំពីភាពស្រស់ស្អាតនៃវប្បធម៌ត្រាវវៀតណាម

អត្ថបទ៖ ប៊ិច​វ៉ឹន រូបថត៖ វ

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell សព្វថ្ងៃជា​សិក្ខាកាម​ គ្រូប​ង្រៀន​រចនា​ នៅ​សកលវិទ្យាល័យ​ RMIT ប្រទេស​វៀតណាម។

Top