• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ Viettel ត្រូវតែ​ក្លាយទៅ​ជាគំរូ​របស់សហគ្រាសរដ្ឋ

សម្ព័ន្ធក្រុមហ៊ុនឧស្សាហ៍កម្ម និងទូរគមនាគមន៍យោធា (Viettel) ផ្តោតលើការកសាងបណ្ដុំឧស្សាហកម្មការពារជាតិបច្ចេកវិទ្យាខ្ពស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងខឿនឧស្សាហកម្មការពារជាតិទំនើប។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh  

នាព្រឹកថ្ងៃទី ១៦ សីហា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលអញ្ជើញជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនឧស្សាហ៍កម្ម និងទូរគមនាគមន៍យោធា (Viettel)។ អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន Viettel អនុវត្តឱ្យកាន់តែប្រសើរឡើងនូវចក្ខុវិស័យ "ច្នៃប្រឌិតដើម្បីមនុស្ស" និងបេសកកម្ម "ឈានមុខគេស្ថាបនាសង្គមឌីជីថល"។ Viettel ត្រូវតែក្លាយទៅជាគំរូរបស់សហគ្រាសរដ្ឋ ដែលបានប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពថែមទៀត ហើយជាសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ប្រទេសជាតិ ស្វាហាប់ ទំនើប មានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅក្នុង និងក្រៅប្រទេស ដឹកនាំ ឈានមុខគេក្នុងផលិតកម្ម អាជីវកម្ម រួមចំណែកអនុវត្តន៍ ការកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលប្រកបដោយជោគជ័យ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ Viettel ផ្តោតលើការកសាងបណ្ដុំឧស្សាហកម្មការពារជាតិបច្ចេកវិទ្យាខ្ពស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងខឿនឧស្សាហកម្មការពារជាតិទំនើប។ ទន្ទឹមនឹងនោះ បន្តកសាងនិងអភិវឌ្ឍន៍ខឿនឧស្សាហកម្មផលិតឧបករណ៍ស៊ីវិល រួមចំណែកអនុវត្តន៍យុទ្ធសាស្ត្រ “Make in Vietnam” ប្រកបដោយជោគជ័យ អនុវត្តន៍បេសកកម្មនាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ផងដែរ៕

  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top