• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបាលោក Manuel Marrero Cruz ចាប់​ផ្តើម​បំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម

នេះគឺជាដំណើរទស្សនកិច្ចនៅក្រៅតំបន់ អាមេរិកឡាទីន ដើមដំបូងរបស់នាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero Cruz ចាប់តាំងពីពេលលោកទទួលតំណែងក្នុងខែធ្នូ ឆ្នាំ ២០១៩ ហើយនេះក៏ជាដំណើរទស្សនកិច្ចដើមដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់គុយបាញ្ជើញមកវៀតណាមចាប់ពីឆ្នាំ២០១៨។
  រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Tran Van Son ទទួលស្វាគមន៍នាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero Cruz នៅអាកាសយានដ្ឋាន Noi Bai (រូបថត៖ VNA)  

នាយប់ថ្ងៃទី ២៨ ខែកញ្ញា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបាលោក Manuel Marrero Cruz បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលគុយបានអញ្ជើញចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃតី២៨ ខែកញ្ញា ដល់ថ្ងៃទី ២ ខែតុលា តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។ នេះគឺជាដំណើរទស្សនកិច្ចនៅក្រៅតំបន់ អាមេរិកឡាទីន ដើមដំបូងរបស់នាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero Cruz ចាប់តាំងពីពេលលោកទទួលតំណែងក្នុងខែធ្នូ ឆ្នាំ ២០១៩ ហើយនេះក៏ជាដំណើរទស្សនកិច្ចដើមដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់គុយបាអញ្ជើញមកវៀតណាមចាប់ពីឆ្នាំ២០១៨។

ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz សំដៅអនុវត្តន៍ខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានសម្រេចបានរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បន្តអភិវឌ្ឍន៍ទំនាក់ទំនងដ៏ពិសេសរវាងវៀតណាមនិងគុយបា បង្ហាញពីការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការបន្តអភិវឌ្ឍន៍និងរឹតបន្តឹងថែមទៀតទំនាក់ទំនងមិត្តភាព សាមគ្គីភាព ការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ តាមផែនការ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero Cruz បានអញ្ជើញដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតំកល់សព; ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh; ជួបសម្ដែងការគរសមអគ្គលេខាបក្សលោក Nguyen Phu Trong ប្រធានរដ្ឋ Nguyen Xuan Phuc; ជួបសន្ទនាជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top