• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោកផាម មិញជីញ ស្នើឱ្យបញ្ចប់ជាបន្ទាន់នូវស្ថានភាព “នេសាទដោយគ្រប់មធ្យោបាយ”

ល្ងាចថ្ងៃទី១១ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោកផាម មិញ ជីញបានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការដឹកនាំជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មនិងបរិស្ថាន ក្នុងសប្តាហ៍កន្លងមក (ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែវិច្ឆិកា) ក្រសួង វិស័យ និងតំបន់ឆ្នេរសមុទ្រទូទាំងប្រទេសបានដាក់ពង្រាយវិធានការជាច្រើនរួមគ្នា ដោយសម្រេចបានលទ្ធផលវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU។ ស្ថានភាពនាវានេសាទដែលគ្មានអាជ្ញាប័ណ្ណ និងចំនួននាវាដែលគ្មានលក្ខណៈគ្រប់គ្រាន់បានថយចុះ; នាវានេសាទបន្តធ្វើបច្ចុប្បន្នភាពព័ត៌មានអត្តសញ្ញាណពលរដ្ឋរបស់ម្ចាស់នាវាទៅក្នុងប្រព័ន្ធ...។

កិច្ចប្រជុំលើកទី ២១ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (រូបថត៖ VNA)

 

ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីអំពីគោលដៅនៃការបន្តកំណត់៖ ប្រកាសប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់លើការរំលោភលើ បទប្បញ្ញត្តិស្តីពីការនេសាទ IUU ដោយប្តេជ្ញាដក “កាតលឿង” របស់ EC សម្រាប់មុខរបបនេសាទរបស់វៀតណាមនៅឆ្នាំនេះ។

នាយករដ្ឋមន្ត្រី លោក ផាម មិញជីញ អញ្ជើញថ្លែងមតិដឹកនាំនៅក្នុងកិច្ចប្រជុំ (រូបថត៖ VNA)

 

ប្រធានក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ត្រូវទទួលខុសត្រូវដោយផ្ទាល់ និងពេញលេញចំពោះរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ប្រសិនបើបណ្តោយឲ្យកើតមានឡើងស្ថានភាពនាវានេសាទរំលោភ ឬពន្យារពេលវឌ្ឍនភាពនៃការលុបបំបាត់ “កាតលឿង” IUU កើតឡើងម្តងទៀត។ ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការដឹកនាំ ការអនុវត្តយ៉ាងម៉ឺងម៉ាត់នៃខែកំពូលប្រឆាំងនឹងការនេសាទ IUU។ បញ្ឈប់ភ្លាមមួយរំពេចស្ថានភាព “នេសាទដោយគ្រប់មធ្យោបាយ”  កសាង “ការនេសាទប្រកបដោយការទទួលខុសត្រូវ” ជាមួយនឹងភាពអាចតាមដានបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យអាហារសមុទ្រវៀតណាម ដើម្បីកិត្តិយសរបស់ប្រទេស ប្រជាជាតិ និងផលប្រយោជន៍របស់ប្រជាជន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រកាសគេហទំព័រព័ត៌មានអេឡិចត្រូនិកស្តីពីការបោះឆ្នោត

ប្រកាសគេហទំព័រព័ត៌មានអេឡិចត្រូនិកស្តីពីការបោះឆ្នោត

នេះគឺជាបណ្តាញព័ត៌មានផ្លូវការរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ដែលមានអាសយដ្ឋានចូលមើល៖ http://hoidongbaucu.quochoi.vn/ ហើយត្រូវបានភ្ជាប់តាមរយៈឡូហ្គោនៅលើវិបផតថលព័ត៌មានអេឡិចត្រូនិករបស់រដ្ឋសភានៅអាស័យដ្ឋាន http://quochoi.vn/។

Top