• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបញ្ចប់ប្រកបដោយជោគជ័យដំណើរដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលជី ២០ និងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋដូមីនីកែន

នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ (ម៉ោងក្នុងតំបន់) យន្តហោះដឹកលោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញ ពីរដ្ឋធានី Santo Domingo សាធារណៈរដ្ឋដូមីនីកែន បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមប្រជុំកំពូលជី ២០ឆ្នាំ ២០២៤ និងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋដូមីនីកែន។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបញ្ចប់ប្រកបដោយជោគជ័យដំណើរដំណើរទស្សនកិច្ច (រូបថត៖ VOV)

ក្នុងកិច្ចប្រជុំកំពូលជី ២០ ដែលប្រព្រឹត្តទៅនៅប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងគ្រប់សកម្មភាពផ្លូវការនៃកិច្ចប្រជុំ។ ការចូលរួមនិងការរួមចំណែករបស់វៀតណាមនៅក្នុងកិច្ចប្រជុំនេះ បានបង្ហាញសារចំនួនបីអំពីវៀតណាមដែលជាប្រទេសម្ចាស់ការ ជឿជាក់លើខ្លួនឯង និងជាប្រទេសខ្លួនទីពឹងខ្លួន។ វៀតណាមជាដៃគូពហុភាគីដែលអាចទុកចិត្តបាន; វៀតណាមគឺជាសមាជិកដែលមានទំនួលខុសត្រូវខ្ពស់នៃសហគមន៍អន្តរជាតិសម្រាប់រាល់កិច្ចខិតខំប្រឹងប្រែងរួមជាសកល។

ក៏នៅប្រេស៊ីល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងប្រធានាធិបតីប្រេស៊ីល Lula da Silva បានចេញសេចក្តីថ្លែងការណ៍រួមរវាងវៀតណាមនិងប្រេស៊ីល ស្តីពីការបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ។ ការដែល ប្រេស៊ីលជាប្រទេសនៅអាមេរិកខាងត្បូងដំបូងគេដែលវៀតណាមបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគឺជាព្រឹត្តិការណ៍សំខាន់មួយ បង្ហាញការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងពីរក្នុងការបើកទូលាយកិច្ចសហប្រតិបត្តិការដែលនាំមកនូវទំនាក់ទំនងកាន់តែស៊ីជម្រៅនិងជាក់ស្តែង កាន់តែមានស្ថេរភាព និងនិរន្តរភាព។

បន្ទាប់មក លោកនាយករដ្ឋមន្ត្រីបានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋដូមីនីកែន ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លទ្ធផលនៃដំណើរទស្សនកិច្ចនេះនឹងបើកដំណាក់កាលថ្មីមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគូឡាឡាំពួ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានគណបក្សឯកភាពជាតិម៉ាឡេ (UMNO) Dato' Seri Dr. Ahmad Zahid Hamidi និងថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងសម្ព័ន្ធដែលកំពុងកាន់អំណាចនៅប្រទេសម៉ាឡេស៊ី។

Top