• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចូលរួមពិធីបើកការិយាល័យ FPT នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក

នាព្រឹកថ្ងៃទី ១៥ ឧសភា (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានចូលរួមពិធីបើកការិយាល័យ FPT Software (ជាក្រុមហ៊ុនសមាជិកនៃសាជីវកម្ម FPT) នៅអគារលេខ ២៩៥ វិថី Madison Avenue ទីក្រុងញូវយ៉កនៃសហរដ្ឋ អាមេរិក។ ក្រោយវត្តមាន ១៤ ឆ្នាំនៅក្នុងទីផ្សារសហរដ្ឋអាមេរិក, FPT Software បច្ចុប្បន្នមានបុគ្គលិកចំនួន ៤៥០ នាក់ដែលកំពុងធ្វើការនៅទូទាំងសហរដ្ឋអាមេរិក ហើយមានអតិថិជននៅក្នុងរដ្ឋចំនួន ៣០ នៅទូទាំងប្រទេសនេះ រួមជាមួយនឹងប្រទេសជិតខាងដូចជា កាណាដា កូស្តារីកាជាដើម។ បច្ចុប្បន្ន សហរដ្ឋអាមេរិកគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារធំបំផុតទាំងពីររបស់ FPT Software ផងដែរ។
  នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងក្នុងពិធី ( រូបថត៖ VOV)  


អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរ និងជូនពរ FPT កាន់តែមានការអភិវឌ្ឍកាន់តែរីកចម្រើននៅអាមេរិក និងនៅលើពិភពលោក; រួមចំណែកលើកតម្កើងរូបភាពរបស់ប្រទេសនិងប្រជាជនវៀតណាម; អនុវត្តន៍កិច្ចព្រមព្រៀង ជំរុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិកឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពជាង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top