ទទួលតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល (Anutin Charnviraku) និងភរិយា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹមនិងភរិយា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី ២៧-២៩ ខែឧសភា ឆ្នាំ ២០២៦។
ឯកអគ្គរដ្ឋទូត ហ្វាម វៀតហ៊ុង ឆ្លើយសំភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុជាតិវៀតណាម (VOV) ប្រចាំនៅថៃ (រូបថត៖ VOV-បាងកក)
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងឱកាសខួបលើកទី ៥០
នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ
ព្រោះនេះជាលើកដំបូងដែលថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមក្នុងឋានៈទាំងពីរ
បានទៅបំពេញទស្សនកិច្ចផ្លូវការនៅថៃ។
នៅចំពោះមុខដំណើរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសថៃ
លោក ផាម វៀតហ៊ុង បានជួបពិភាក្សាជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំនៅថៃ
អំពីអត្ថន័យនៃដំណើរទស្សនកិច្ចនេះ៖
“ថៃគឺជាទីតាំងបង្អង់ដំណើរដំបូងរបស់អគ្គលេខាបក្ស
ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសនានានៅអាស៊ីអាគ្នេយ៍
ដែលស្របពេលជាមួយនឹងខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ
ចាប់ពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ ២០២៦។ ជាមួយនឹងលក្ខណៈ និងអត្ថន័យសំខាន់ដូច្នេះ
នេះនឹងជាឱកាសដ៏ល្អសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីក្រឡេកមើលដំណើរប្រវត្តិសាស្ត្រក្នុងរយៈពេល
៥០ ឆ្នាំកន្លងមក និងរួមគ្នាផ្លាស់ប្តូរទស្សនៈ បង្កើតឱកាសថ្មី និងកម្លាំងចលករថ្មីៗ
សំដៅនាំទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ
និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ ២០២៥
ឲ្យមានការអភិវឌ្ឍកាន់តែជ្រាលជ្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ
និងដើម្បីចូលរួមចំណែកក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក”។
ទាក់ទងនឹងអាទិភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ
លោកឯកអគ្គរដ្ឋទូត ផាម វៀតហ៊ុង បានថ្លែងថា៖ "ក្រៅពីវិស័យប្រពៃណីបាននិងកំពុងជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ
ដូចជាការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍
ប្រទេសទាំងពីរបានចែករំលែកគោលដៅអភិវឌ្ឍន៍រួមប្រកបដោយចីរភាពផងដែរ។
ប្រទេសទាំងពីរកំពុងផ្តោតលើការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង
និងការដោះស្រាយបញ្ហាសន្តិសុខថាមពល និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ជាពិសេស ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព
ប្រទេសទាំងពីរអាចសហការគ្នាលើបញ្ហាទាក់ទងនឹងសេដ្ឋកិច្ចសមុទ្រ មុខរបរនេសាទ
ឬថាមពលបៃតង និងស្អាត
ក៏ដូចជាធានាសន្តិសុខថាមពលសម្រាប់ប្រទេសទាំងពីរនៅក្នុងបរិបទស្ថានភាពពិភពលោក
មានបម្រែបម្រួលមិនអាចទាយទុកជាមុនបាន”។
យោងតាមលោកឯកអគ្គរដ្ឋទូត ផាម វៀតហ៊ុង
ប្រទេសថៃគឺជាដៃគូឈានមុខគេមួយរបស់ប្រទេសវៀតណាម
ដោយជាប់ចំណាត់ថ្នាក់ក្នុងចំណោមដៃគូសំខាន់បំផុតទាំង ១០ ក្នុងការវិនិយោគ
និងពាណិជ្ជកម្ម៕
តាម vovworld.vn/km-KH