• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារពិភពលោក៖ កែទម្រង់របៀបរបបឲ្យបានទំនើបដើម្បីជួយវៀតណាមអភិវឌ្ឍន៍កាន់តែលឿន

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដើម្បីសម្រេចបាននូវសេចក្ដី ប្រាថ្នាក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ វៀតណាមចាំបាច់ ត្រូវផ្លាស់ប្តូរគំរូកំណើន ហើយលើកកំពស់សមត្ថភាពរបស់រដ្ឋាភិបាលក្នុងការសម្រប សម្រួល អនុវត្តន៍កំណែទម្រង់គោលនយោបាយសេដ្ឋកិច្ច និងការវិនិយោគ សាធា រណៈ។
  ទិដ្ឋភាពនៅពិធីប្រកាស របាយការណ៍ធ្វើបច្ចុប្បន្នភាពការវាយតម្លៃជាតិឆ្នាំ ២០២១។ (រូបថត៖ VOV5)  

នាថ្ងៃទី ១៨ ឧសភា នៅទីក្រុងហាណូយ ធនាគារពិភពលោក (WB) បានប្រកាស របាយការណ៍ធ្វើបច្ចុប្បន្នភាពការវាយតម្លៃជាតិឆ្នាំ ២០២១។ របាយការណ៍នេះបាន វិភាគលើអាទិភាពអភិវឌ្ឍន៍របស់វៀតណាមក្នុងទស្សវត្សរ៍ខាងមុខ ហើយស្នើឡើង មូលដ្ឋានគ្រឹះមួយ ដែលរួមមានកំណែទម្រង់របៀបរបបមួយចំនួនដើម្បីជួយរដ្ឋាភិបាល អនុវត្តន៍អាទិភាពអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដើម្បីសម្រេចបាននូវសេចក្ដី ប្រាថ្នាក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ វៀតណាមចាំបាច់ ត្រូវផ្លាស់ប្តូរគំរូកំណើន ហើយលើកកំពស់សមត្ថភាពរបស់រដ្ឋាភិបាលក្នុងការសម្រប សម្រួល អនុវត្តន៍កំណែទម្រង់គោលនយោបាយសេដ្ឋកិច្ច និងការវិនិយោគសាធា រណៈ។ លោកស្រី Tran Thi Lan Huong អ្នកជំនាញខាងអភិបាលកិច្ចសាធារណៈជាន់ ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅវៀតណាម និងជាសហប្រធានក្រុមអនុវត្តន៍របាយ ការណ៍បានឲ្យដឹងថា៖

“ទីមួយ ត្រូវតែមានក្របខណ្ឌដ៏រឹងមាំ ដើម្បីអនុវត្តគោលដៅណាមួយ។ យន្តការ ត្រូវតែមានអំណាចដើម្បីដឹកនាំ និងតាមដានយ៉ាងដិតដល់នូវគោលដៅដែលបាន កំណត់។ ទី២ គឺកំណែទម្រង់បែបបទរដ្ឋបាល។ ការអនុវត្តយន្តការទីផ្សារដើម្បីបង្កើន តម្លាភាព និងការប្រកួតប្រជែងក្នុងទីផ្សារ ព្រមទាំងលើកទឹកចិត្តអាកប្បកិរិយាប្រកប ដោយការទទួលខុសត្រូវ ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍របស់វៀតណាម ក៏មានសារ សំខាន់ណាស់។ ជាចុងក្រោយ ដំណើរការកំណែទម្រង់ត្រូវមានការចូលរួម និងតម្លា ភាពព័ត៌មាន។ ការអនុវត្តដោយព្រមៗគ្នានូវក្រុមកំណែទម្រង់របៀបរបបទាំងនេះ នឹង បង្កើនគុណភាព ប្រសិទ្ធភាពនៃការអនុវត្តកំណែទម្រង់របស់វៀតណាម ហើយជួយ វៀតណាមសម្រេចបាននូវគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top