• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារពិភពលោកព្យាករណ៍ថា វៀតណាមនឹងនាំមុខកំណើនអាស៊ីនៅឆ្នាំ ២០២២

តាមនោះ ធនាគារពិភពលោកបានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ វៀតណាមក្នុងឆ្នាំ ២០២២ ដល់ ៧.២% ពី ៥.៣% ក្នុងខែមេសា ហើយនឹងក្លាយជាសេដ្ឋកិច្ចដែលមានអត្រាកំណើននាំមុខគេក្នុងតំបន់អាស៊ី។
  ផលិតកម្មវាយនភ័ណ្ឌនៅសហគ្រាស Tien Son (រូបថត៖Vietnam+)  

ធនាគារពិភពលោក (WB) កាលពីថ្ងៃទី ២៧ ខែកញ្ញា បានប្រកាស បច្ចុប្បន្នភាពអំពីស្ថានភាពសេដ្ឋ កិច្ចនៃអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកក្នុងអំឡុងខែតុលា ឆ្នាំ ២០២២ ដែលក្នុងនោះមានសុទិដ្ឋិនិយមជាពិសេសចំពោះស្ថានភាពសេដ្ឋកិច្ចរបស់វៀត ណាម។ តាមនោះ ធនាគារពិភពលោកបានបង្កើនការព្យាករ ណ៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២២ ដល់ ៧.២% ពី ៥.៣% ក្នុងខែមេសា ហើយនឹងក្លាយជាសេដ្ឋកិច្ចដែលមានអត្រាកំណើននាំមុខគេក្នុងតំបន់អាស៊ី។

យោងតាមរបាយការណ៍របស់ WB សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានស្ទុះងើបឡើងវិញយ៉ាងខ្លាំង បន្ទាប់ ពីការបិទខ្ទុបដោយសារកូវីដ ១៩   ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២១ កើនឡើង ៦,៤% នៅឆមាសទីមួយនៃឆ្នាំ ២០២២។ ការស្ទុះងើបឡើងវិញនេះគឺផ្អែកទៅលើការនាំចេញ ក៏ដូចជាការត្រឡប់មកវិញជាបណ្តើរៗ នៃភ្ញៀវទេសចរបរទេស។ យោងតាម WB វិស័យសេវាកម្ម វិស័យផលិតកម្មឧស្សាហកម្ម (មិនរាប់បញ្ចូលឧស្សាហកម្មសំណង់) សុទ្ធតែមានកំណើនវិជ្ជមាន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមអ្នកជំនាញរបស់ WB ដូចជាប្រទេសអាស៊ីបូព៌ាផ្សេងទៀត (ក្រៅពីប្រទេសចិន) សេដ្ឋកិច្ចរបស់វៀតណាមត្រូវបានគេព្យាករណ៍ថា នឹងងើបឡើងវិញនៅឆ្នាំ 2022។ កត្តាជំរុញកំណើនត្រូវបានរំពឹងថា នឹងវិលជុំវិញតម្រូវការទាំងក្នុងនិងក្រៅប្រទេស ពីវិស័យផលិត រហូតដល់វិស័យសេវាកម្មនៅពេលនាំចេញទៅកាន់ទីផ្សារធំៗ។ អតិផរណាត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៣,៨% នៅឆ្នាំ ២០២២ និង ៤% នៅឆ្នាំ ២០២៣ ដោយសាររលកទីពីរនៃការប្រែប្រួលតម្លៃទំនិញ មុននឹងធ្លាក់ចុះដល់ ៣,៣ % ក្នុងឆ្នាំ ២០២៤៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top