• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទុនវិនិយោគ​ពី​បរទេសមក​វៀតណាមក្នុងរយៈពេល ៦ ខែ​ សម្រេច​បាន​ជាង ១៤ ពាន់លានដុល្លារ

យោងតាមនាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការ និងវិនិយោគ) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២ ដើមទុនវិនិយោគផ្ទាល់ពីបរទេសសរុបដែលបានចុះបញ្ជីថ្មី កែសម្រួល និងរួមទុនទិញភាគហ៊ុនរបស់វិនិយោគិនបរទេស សម្រេចបានជាង ១៤ ពាន់លានដុល្លារអាមេរិក។
  រូបភាព៖ AFP/TTXVN  

នាយកដ្ឋានវិនិយោគបរទេសបានឲ្យដឹងថា ទុនវិនិយោគដើម្បីអនុវត្តន៍គម្រោងវិនិយោគពីបរទេសក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២២ បានកើនឡើង ៨,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ ប្រការនេះបានបង្ហាញថា សហគ្រាសកំពុងស្តារឡើងវិញ រក្សា និងពង្រីកដោយឥតឈប់ឈរ នូវសកម្មភាពផលិតកម្មនិងអាជីវកម្ម។

យោងតាមដៃគូវិនិយោគ មានប្រទេសនិងតំបន់ដែនដីចំនួន ៨៤ បានធ្វើការបណ្តាក់ទុននៅវៀតណាមក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២២។ ក្នុងនោះ សិង្ហបុរីនាំមុខគេដោយមានទុនវិនិយោគសរុបចំនួនជាង ៤,១ ពាន់លានដុល្លារ; កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ២ ដាណឺម៉ាកលេខ៣; បន្ទាប់មកគឺចិន ជប៉ុន និងហុងកុង (ចិន)។

បើតាមមូលដ្ឋានវិនិយោគ វិនិយោគិនបរទេសបានបណ្តាក់ទុនក្នុងខេត្ត ក្រុងចំនួន ៤៩ នៅទូទាំងប្រទេស ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២២។ ខេត្ត Binh Duong គឺជាមូលដ្ឋាននាំមុខគេ ហើយទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ២ ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top