• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីផ្សារភាគហ៊ុនវៀតណាមមានលក្ខណសន្ទនីយភាពធំជាងគេក្នុងអាស៊ាន

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបលោក Gerald Toledano សមាជិកក្រុមប្រឹក្សាប្រតិបត្តិ នាយកក្រុមហ៊ុន ភាគហ៊ុនសកល និងទ្រព្យសកម្មនៃក្រុមហ៊ុន FTSE Russell ដែលជាក្រុមហ៊ុនចំណុះសម្ព័ន្ធផ្សារហ៊ុនទីក្រុងឡុងដ៍ (LSEG)។
ទិដ្ឋភាពទូទៅនៃសន្និសីទ។ រូបថត៖ Lai Hoa/VOV

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានឲ្យដឹងថា នាពេលកន្លងមកនេះ វៀតណាមបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការកែទម្រង់ទីផ្សារភាគហ៊ុន; ការកែលម្អបរិយាកាសវិនិយោគឱ្យកាន់តែ បើកចំហ តម្លាភាព និងអំណោយផល។ ប្តេជ្ញាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ និងត្រឹមត្រូវរបស់អ្នកវិនិយោគ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលបានដាក់ជូនរដ្ឋសភា ដើម្បីអនុម័តច្បាប់ស្តីពីមូលបត្រដែលបានធ្វើវិសោធនកម្មនិងអនុម័តសេចក្តីសម្រេចចិត្ត ស្តីពីការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។ តាមនោះ  លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ FTSE Russell បន្តត្រួតពិនិត្យ និងវាយតម្លៃប្រកបដោយគោលបំណង ត្រឹមត្រូវ និងទូលំទូលាយ ដែលឆ្លុះបញ្ចាំងពីការពិតនៃសេដ្ឋកិច្ច និងទីផ្សារមូលធនវៀតណាម។

រីឯខ្លួនវិញ លោក Gerald Toledano បានវាយតម្លៃថា ការអភិវឌ្ឍទីផ្សារភាគហ៊ុនវៀតណាមទទួលបានលទ្ធផលសំខាន់ៗ ជាពិសេសលទ្ធផលគួរអោយចាប់អារម្មណ៍ទាក់ទងនឹងសន្ទនីយភាព (សាច់ប្រាក់ងាយស្រួល) ដែលជាទីផ្សារដែលមានសាច់ប្រាក់ងាយស្រួលធំបំផុត ក្នុងអាស៊ាន។ លោក Gerald Toledano បានយល់ស្របនឹងសំណើរបស់លោកនាយករដ្ឋមន្ត្រី ដោយបញ្ជាក់ថា FTSE Russell ប្តេជ្ញាបន្តរួមដំណើរនិងគាំទ្រដំណើរការធ្វើឱ្យប្រសើរឡើងនៃទីផ្សារភាគហ៊ុនវៀតណាមពីព្រំដែនឆ្ពោះទៅរកភាពរីកចម្រើន ក៏ដូចជាដំណើរការអភិវឌ្ឍរយៈពេលវែងរបស់វៀតណាម។ ជាពិសេស FTSE Russell នឹងចែករំលែកព័ត៌មានយ៉ាងសកម្មអំពីកំណែទម្រង់ និងវឌ្ឍនភាពរបស់វៀតណាមជាមួយអ្នកវិនិយោគអន្តរជាតិ៕ 

VOV5 - វិទ្យុសំឡេងវៀតណាម

Google គ្រុប ត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល

Google គ្រុប ត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ សាស្ត្រាចារ្យ បណ្ឌិត Nguyen Xuan Thang នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបានជួបធ្វើការជាមួយលោក Doron Avnin អនុប្រធានក្រុមហ៊ុន Google គ្រុបទទួលបន្ទុកទំនាក់ទំនងរដ្ឋាភិបាល និងគោលនយោបាយសាធារណៈសម្រាប់ទីផ្សារដែលកំពុងរីកចម្រើន។

Top