• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញជំរុញការចងសម្ព័ន្ធ ក្នុងការកែច្នៃស៊ីជម្រៅ និងលើកកម្ពស់ប្រសិទ្ធភាពស្ថិរភាពទីផ្សារ

ត្រូវបានចាត់ទុកថាជា"ម៉ាកយីហោ"របស់ទីក្រុងហូជីមិញ ក្នុងរយៈពេល ២០ឆ្នាំកន្លងទៅ កម្មវិធី "ស្ថិរភាពទីផ្សារ" បានបង្កើតឡើងប្រភពផ្គត់ផ្គង់ទំនិញប្រើប្រាស់ចាំបាច់ប្រកបដោយស្ថេរភាព ជាមួយតម្លៃជានិច្ចកាលទាបជាងតម្លៃទីផ្សារ បានរួមចំណែកកាន់តែមានប្រសិទ្ធភាពទៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ទីក្រុង។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai។ (រូបថត៖ Sy Dong)

ឈរលើមូលដ្ឋាននៃលទ្ធផលដែលសម្រេចបាន ទីក្រុងហូជីមិញបានកសាងដំណោះស្រាយជាច្រើន ដើម្បីពង្រីកទ្រង់ទ្រាយនិងប្រសិទ្ធភាពនៃកម្មវិធី ក្នុងនោះផ្តោតលើការលើកកម្ពស់គុណភាពផលិតផលតាមទិសកែច្នៃស៊ីជម្រៅ។

លទ្ធផលសំខាន់មួយដែលទទួលបានពីកម្មវិធី "ស្ថិរភាពទីផ្សារ" នៅទីក្រុងហូជីមិញ គឺជាការដែលទំនិញស្ថេរភាពតម្លៃបានឈានដល់ដៃអ្នកប្រើប្រាស់កាន់តែច្រើនដែលជាកម្មករនិងគ្រួសារមានប្រាក់ចំណូលទាប។ លោកស្រី Nguyen Hong Thu នៅទីក្រុង Thu Duc តំបន់ដែលមានប្រជាជនច្រើនជាកម្មករ និងពលករមានប្រាក់ចំណូលទាប បានឲ្យដឹងថា៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រុមគ្រួសាររបស់លោកស្រីភាគច្រើនបានទិញទំនិញប្រើប្រាស់ចាំបាច់ក៏ដូចជាឧបករណ៍សិក្សាសម្រាប់កូនៗនៅកន្លែងលក់ទំនិញស្ថេរភាពតម្លៃក្រោមកម្មវិធី ស្ថេរភាពទីផ្សារ។ តម្លៃថោកជាងពី ៥-១០% នៅកន្លែងលក់ទំនិញស្ថេរភាពតម្លៃបានជួយគ្រួសាររបស់លោកស្រី និងក្រុមគ្រួសារជាច្រើនដែលមានប្រាក់ចំណូលទាបសន្សំការចំណាយសម្រាប់ជីវភាពរស់នៅច្រើនណាស់។ លោកស្រី Nguyen Hong Thu បានចែករំលែក៖ "អំណោយផលសម្រាប់ខ្ញុំគឺចេញពីផ្ទះមិនឆ្ងាយទេ មានកន្លែងលក់ដូចជា៖ Vissan Santra Co.op Mart ងាយស្រួលសម្រាប់ទិញទំនិញស្ថេរភាពតម្លៃ។ តាមនោះបានកាត់បន្ថយការចំណាយក្នុងគ្រួសារយ៉ាងច្រើន ហើយក៏នឹងនរចិត្តចំពោះគុណភាពទំនិញផងដែរ

នៅចុងឆ្នាំ ២០២២ ទីក្រុងហូជីមិញមានកន្លែងលក់ទំនិញស្ថេរភាពទីផ្សារចំនួនជិត ១១.០០០កន្លែងរបស់អាជីវកម្មនិងប្រព័ន្ធផ្សារទំនើប។ មុខទំនិញស្ថេរភាពតម្លៃជាច្រើនបានស្រូបយក ១៩-៧៩% បរិមាណទំនិញនៃទីផ្សារ ហើយមានសមត្ថភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងទីផ្សារនៅពេលមានបាតុភូតខ្វះខាតទំនិញ និងទំនិញឡើងតម្លៃខ្លាំង។ បញ្ជីនិងបរិមាណទំនិញដែលផ្គត់ផ្គង់ដល់ទីផ្សារក៏បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ចាប់ពីក្រុមទំនិញស្បៀងអាហារកាលពីដើមឡើយ រហូតដល់បច្ចុប្បន្ននេះកម្មវិធីមានទំនិញចាំបាច់ចំនួន ៨ ក្រុមរួមមាន៖ អង្ករ ប្រេងបរិភោគ សាច់ ស៊ុត បសុបក្សី អាហារកែច្នៃ ស្ករ បន្លែ និងទំនិញមួយចំនួនសម្រាប់ការសិក្សា និងបង្ការជំងឺកូវីដ-១៩។ គួរកត់សម្គាល់ថា ប្រាក់ចំណូលរបស់កម្មវិធីនេះមានការរីកចម្រើនយ៉ាងខ្លាំងពីកម្រិត ៣៤៤ ពាន់លានដុង (១៥ លានដុល្លារ) នៅឆ្នាំ ២០០២ បានកើនឡើងដល់ជិត ២២.៤០០ ពាន់លានដុង (ជិត ១ ពាន់លានដុល្លារ) នៅឆ្នាំ ២០២២។ ទន្ទឹមនឹងនេះ កម្មវិធីទាំងមូលត្រូវបានសង្គមភាវូបនីយកម្ម ១០០% ។

ទទួលបានលទ្ធផលដូចសព្វថ្ងៃនេះ ក្រៅពីការខំប្រឹងប្រែងរបស់ស្ថាប័នគ្រប់គ្រងរដ្ឋ ក៏មានការរួមដំណើរយ៉ាងសកម្ម និងការចូលរួមកាន់តែមានប្រសិទ្ធភាពរបស់សហគមន៍ធុរកិច្ច។ ក្នុងនោះ សហគ្រាសជាច្រើនបានចូលរួមតាំងពីថ្ងៃដំបូង ហើយកំពុងពង្រីកការរួមវិភាគទានរបស់ខ្លួនដោយឥតឈប់ឈរសម្រាប់កម្មវិធីនេះ។ លោក Nguyen Anh Duc អគ្គនាយកសម្ព័ន្ធសហករណ៍ពាណិជ្ជកម្មទីក្រុងហូជីមិញ (SaiGon Co.op) អង្គភាពឈានមុខគេមួយបានឲ្យដឹងថា នាបច្ចុប្បន្ន SaiGon Co.op មានទំនិញស្ថេរភាពតម្លៃច្រើនជាង ៨ ដងបើប្រៀបធៀបនឹងរយៈពេលដំបូង។ គួរកត់សម្គាល់ថា ផ្សារទំនើប និងមីនីម៉ាតទាំងអស់របស់ SaiGon Co.op នៅទីក្រុងហូជីមិញ និងខេត្តក្រុងចំនួន៤២/៦៣ សុទ្ធតែលក់ទំនិញស្ថេរភាពតម្លៃ ដោយមានប្រាក់ចំណូលស្មើនឹង ១៥% ។ លោក Nguyen Anh Duc បានចែករំលែកថា៖ សហគ្រាសដែលសហការជាមួយ SaiGon Co.op បានចូលរួមកម្មវិធីស្ថិរភាពទីផ្សារក្រោមលក្ខខណ្ឌដែលមានលក្ខណៈគាំទ្រអាជីវកម្មកាន់តែច្រើនឡើង។ ការចំណាយដែល SaiGon Co.op អនុវត្តចំពោះដៃគូ និងមុខទំនិញដែលចូលរួមកម្មវិធីស្ថិរភាពទីផ្សារក៏មានអនុគ្រោះពិសេសជាងបើធៀបនឹងទីផ្សារ និងអង្គភាពផ្គត់ផ្គង់ផ្សេងទៀត

ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានវាយតម្លៃថាកម្មវិធីស្ថិរភាពទីផ្សារបានរួមចំណែកកាន់តែមានប្រសិទ្ធភាព ទៅក្នុងការកសាងនិងអភិវឌ្ឍន៍របស់ទីក្រុង ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចសង្គម។ ដើម្បីបន្តពង្រីក និងលើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធីនេះ ទីក្រុងបានរៀបចំផែនការរៀបចំការផ្គត់ផ្គង់ ព្រមទាំងបំពេញបន្ថែមមុខទំនិញថ្មីស្របតាមតម្រូវការនៃជីវភាព។ លើសពីនេះ ទីក្រុងក៏បង្កើនការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ជំរុញការអនុវត្តគម្រោងដឹកជញ្ជូនផងដែរ។ ជាពិសេស ទីក្រុងបានតម្រង់ទិសផ្តោតសំខាន់លើការលើកកម្ពស់គុណភាពផលិតផល ជំរុញការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងវិស័យកែច្នៃយ៉ាងស៊ីជម្រៅ។ លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា គោលដៅរបស់ទីក្រុងគឺបង្កើតតំបន់វត្ថុធាតុដើមឯកទេសដែលផ្សារភ្ជាប់ជាមួយការកែច្នៃស៊ីជម្រៅ។ លោកបានសង្កត់ធ្ងន់ថា៖ ធ្វើយ៉ាងម៉េចដើម្បីយើងផ្ទេរកសិកម្មទៅជាសេដ្ឋកិច្ចកសិកម្មប្រកបដោយប្រសិទ្ធភាព ផ្សារភ្ជាប់រវាងផលិតកម្ម កែច្នៃ និងការប្រើប្រាស់ ផ្សាភ្ជាប់នឹងសកម្មភាពពាណិជ្ជកម្មក្នុងស្រុកនិងនាំចេញក្នុងដំណាក់កាលខាងមុខ។ យើងត្រូវតែប្រកាន់ខ្ជាប់នូវនិន្នាការអភិវឌ្ឍន៍ និន្នាការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិធីសាស្រ្តប្រតិបត្តិទីផ្សារដូចជា៖ ការអនុវត្តសមិទ្ធិផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងផលិតកម្ម កែច្នៃនិងអនុវត្តពាណិជ្ជកម្មអេឡិចត្រូនិច

ដោយមានការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំទីក្រុង ការរួមកម្លាំងកាយចិត្តរបស់សហគមន៍ធុរកិច្ចនិងប្រជាជនទាំងមូល កម្មវិធីស្ថិរភាពទីផ្សារនៅទីក្រុងហូជីមិញនឹងរួមចំណែកកាន់តែមានប្រសិទ្ធភាព ទៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពនៃមជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុតរបស់ប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top