• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយស្នើឲ្យសិង្ហបុរី ជួយឧបត្ថម្ភក្នុងការកសាងរៀបចំដែនដី នគរូបនីយកម្ម

ភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ផ្លាស់ប្ដូរក្រុមនិស្សិតនៃប្រទេសទាំងពីរ ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់សហគ្រាសនៃភាគីទាំងពីរជួបប្រាស្រ័យ ពង្រីកកិច្ចសហប្រតិបត្តិការ។
  ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសិង្ហបុរីប្រចាំនៅវៀតណាមលោក Jaya Ratnam (រូបថត៖ hanoimoi.com.vn)  

នារសៀលថ្ងៃទី ១៦ សីហា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសិង្ហបុរីប្រចាំនៅវៀតណាមលោក Jaya Ratnam ចូលជួបសម្តែងការគួរសម។

នៅក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោក Tran Sy Thanh បានវាយតំលៃខ្ពស់ចំពោះការគាំទ្ររបស់សិង្ហបុរីចំពោះវៀតណាមនិយាយរួម និងទីក្រុងហាណូយនិយាយដោយឡែកក្នុងរយៈពេលកន្លងទៅ។ លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានស្នើឲ្យភាគីសិង្ហបុរីជួយសម្រួលដល់ក្រុមអ្នកជំនាញជួយឧបត្ថម្ភទីក្រុងហាណូយក្នុងការពិចារណាលើគំនិតផ្ដូចផ្ដើម និងសំណើដើម្បីអភិវឌ្ឍន៍រដ្ឋធានីហាណុយ ដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៤៥។ទន្ទឹមនឹងនោះ លោកបានស្នើឲ្យសិង្ហបុរីចែករំលែកបទពិសោធន៍ និងជួយឧបត្ថម្ភក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានសង្គម រៀបចំគ្រប់គ្រងនគរអរិយធម៌ និងទំនើប ក៏ដូចជា បណ្តុះបណ្តាលសមត្ថភាពដល់ជួរកម្មាភិបាលអភិបាលកិច្ចផងដែរ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Jaya Ratnam បានស្នើឱ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ផ្លាស់ប្ដូរក្រុមនិស្សិតនៃប្រទេសទាំងពីរ ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់សហគ្រាសនៃភាគីទាំងពីរជួបប្រាស្រ័យ ពង្រីកកិច្ចសហប្រតិបត្តិការ រួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងសិង្ហបុរី និងទីក្រុងហាណូយនិយាយដោយឡែក និងវៀតណាមនិយាយរួមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top