• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Hue៖ មនុស្សជាង ៣ ពាន់នាក់ចូលរួមក្នុង “ការរត់ដើម្បីសុខភាពសហគមន៍”

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ សម្ព័ន្ធយុវជនទីក្រុង Hue ខេត្ត Thua Thien Hue បានប្រារព្ធកម្មវិធី “រត់ប្រណាំង Hue ដើម្បីសហគមន៍” លើកទី៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ “និទាឃរដូវនៃសេចក្តីស្រឡាញ់”។

មនុស្សជាង ៣ពាន់នាក់បានចូលរួមកម្មវិធីរួមគ្នាដើម្បីយកឈ្នះ និងឆ្លងបទពិសោធន៍តាមដងផ្លូវដ៏មនោរម្យជាមួយនឹងបេតិកភ័ណ្ឌដ៏ល្បីល្បាញ និងទេសភាពនៃរាជធានីបុរាណ Hue។ កម្មវិធីនេះមានគោលបំណងលើកទឹកចិត្តប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងទីក្រុង ចូលរួមសកម្មភាពហ្វឹកហាត់កាយសម្បទា និងកីឡា ឆ្លើយតបនឹងយុទ្ធនាការ ប្រជាជនទាំងអស់ហាត់ប្រាណតាមគំរូរបស់ប្រធានហូជីមិញដ៏ឧត្តុង្គឧត្តមឆ្ពោះទៅខួបលើកទី៤៨ ទិវា រំដោះខេត្ត Thua Thien Hue ។ គណៈកម្មាធិការរៀបចំក៏បានបរិច្ចាគដល់មូលនិធិជួយជនក្រីក្រនៅទីក្រុង Hue ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top