• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្សនិងរដ្ឋប្រគល់មេដាយជូនក្រុមបាល់ទាត់បុរសដែលមានស្នាដៃខ្ពស់ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះគ្រូបង្វឹក និងអត្តពលិកនៃគណៈប្រតិភូកីឡាវៀតណាម ដែលបានបង្កើតកំណត់ត្រាថ្មីសម្រាប់ចំនួនមេដាយមាសដែលក្រុមកីឡាមួយអាចដណ្ដើមបាននៅស៊ីហ្គេម ៣១។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញប្រគល់មេដាយមាសដល់ក្រុមកីឡាករ U២៣ វៀតណាម (រូបថត៖ Minh Quyet/TTXVN)  

នាយប់ថ្ងៃទី ២២ ឧសភា បន្ទាប់ពីក្រុម U២៣ វៀតណាមឈ្នះក្រុម U២៣ថៃដោយលទ្ធផល ១ ទល់ ០   ដែលបានការពារជើងឯកបាល់ទាត់បុរសដោយជោគជ័យក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១  (ស៊ីហ្គេម ៣១)     ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc, នាយករដ្ឋមន្ត្រី លោក Pham Minh Chinh, ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong បានចុះមកទីលាន ដើម្បីអបអរសាទរ និងប្រគល់មេដាយជូនក្រុម U២៣ ឥណ្ឌូនេស៊ី និងក្រុម U២៣ ថៃ និងក្រុម U២៣ វៀតណាម។

  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញប្រគល់មេដាយសំរឹទ្ធដល់ក្រុមកីឡាករ U២៣ ឥណ្ឌូនេស៊ី (រូបថត៖ Minh Quyet/TTXVN)  

ប្រធានរដ្ឋលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong ប្រគល់មេដាយសំរឹទ្ធលើវិស័យកីឡាបាល់ទាត់បុរសដល់គណៈគ្រូបង្វឹក និងក្រុមកីឡាករ U២៣ ឥណ្ឌូនេស៊ី; ប្រគល់មេដាយប្រាក់ដល់ក្រុមគ្រូ បង្វឹកនិងកីឡាករនៃក្រុម U២៣ ថៃ និងផ្តល់មេដាយមាសដល់គ្រូបង្វឹក លោក Park-Hang-seo សមាជិកក្រុមគ្រូបង្វឹក និងក្រុម U២៣ វៀតណាម ដែលបានតស៊ូយ៉ាងស្វិតស្វាញដើម្បីនាំមកនូវភាពរុងរឿងជូនប្រទេសជាតិ និងអ្នកគាំទ្រទូទាំងប្រទេស។

  ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញប្រគល់មេដាយប្រាក់ជូនប្រធានក្រុមបាល់ទាត់ថៃ Madam Pang (រូបថត៖ Minh Quyet/TTXVN)  

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះគ្រូបង្វឹក និងអត្តពលិកនៃគណៈប្រតិភូកីឡាវៀតណាម ដែលបានបង្កើតកំណត់ត្រាថ្មីសម្រាប់ចំនួនមេដាយមាសដែលក្រុមកីឡាមួយអាចដណ្ដើមបាននៅស៊ីហ្គេម ៣១។ ក្នុងចំណោមមេដាយសរុបចំនួន ៤៤៦ គ្រឿង មានមេដាយមាសចំ ២០៥ គ្រឿង   មេដាយប្រាក់ ចំនួន ១២៥ គ្រឿង និងមេដាយសំរឹទ្ធ ចំនួន ១១៦ គ្រឿង ឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងក្រុមប្រកួតទាំងមូល។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក៏បានផ្ញើលិខិតអបអរសាទរដល់គណៈគ្រូបង្វឹក និងក្រុមបាល់ទាត់បុរស U២៣វៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top