• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងរណសិរ្សមាតុភូមិវៀតណាម ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Jiang Zemin

លោក Jiang Zemin គឺជាមេដឹកនាំឆ្នើមនៃបក្ស និងរដ្ឋចិន ដែលបានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុបដិវត្តន៍ និង កសាងសង្គមនិយមប្រកបដោយលក្ខណៈដ៏វិសេសវិសាលរបស់ចិន។
  លោក Jiang Zemin អតីតអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អតីតប្រធានរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន  

ដោយបានដឹងព័ត៌មានដែលថា លោក Jiang Zemin អតីតអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អតីតប្រធានរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិនបានទទួលមរណភាព អគ្គលេខាបក្ស Nguyen Phu Trong ប្រធានរដ្ឋលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh Hue នៅថ្ងៃទី ២ ខែធ្នូ បានផ្ញើលិខិតចូលរួមរំលែកទុក្ខដល់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping នាយករដ្ឋមន្ត្រីចិន លោក Keqiang ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេស ចិនលោក Li Zhanshu និងគ្រួសាររបស់លោក Jiang Zemin

សាររំលែកទុក្ខនេះបញ្ជាក់ថា លោក Jiang Zemin គឺជាមេដឹកនាំឆ្នើមនៃបក្ស និងរដ្ឋចិន ដែលបានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុបដិវត្តន៍ និង កសាងសង្គមនិយមប្រកបដោយលក្ខណៈដ៏វិសេសវិសាលរបស់ចិន។ លោកបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើប្រក្រតីភាពទំនាក់ទំនងរវាងវៀតណាម-ចិន។ បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលដឹងគុណ និងចងចាំនូវការរួមវិភាគទានដ៏ធំធេងរបស់អតីតអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Jiang Zemin ចំពោះទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top