• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្ងៃទី១៥ ឧសភា នេះ ប្រធានាធិបតីក្រិកចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម

នាថ្ងៃទី ១៥ ឧសភា ប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc។
  ប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou។ (រូបថត៖ VOV)  

ដំណើរទស្សនកិច្ចប្រព្រឹត្តទៅពីថ្ងៃទី១៥-១៩ ខែឧសភា។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម លោកស្រីប្រធានាធិបតីក្រិក មានជំនួបពិភាក្សាការងារដ៏សំខាន់ជាមួយប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc; ចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្សលោក Nguyen Phu Trong ហើយជួបសវនាការជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue។

លោកស្រីប្រធានាធិបតីក្រិក ក៏នឹងអញ្ជើញទៅទស្សនាទីកន្លែងវប្បធម៌ និងទេសចរណ៍មួយចំនួននៅទីក្រុងហាណូយ; ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ ហើយទៅទស្សនាតំបន់សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍មួយចំនួននៅទីក្រុងហូជីមិញផងដែរ។

គួរជម្រាបបន្ថែមទៀតថា លោកស្រី Sakellaropoulou បានចូលកាន់តំណែងជាប្រធានាធិបតីក្រិក នៅថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២០ និងជាប្រធានាធិបតីស្ត្រីដំបូងនៃប្រទេសនេះ។ ក្នុងអំឡុងពេលអាណត្តិបេសកកម្ម ៥ ឆ្នាំរបស់ខ្លួន លោកស្រី Sakellaropoulou បានផ្ដល់អាទិភាពដល់ការដោះស្រាយវិបត្តិសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងការធ្វើចំណាកស្រុក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top