• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Moc Bai នៅមានសក្តានុពលជាច្រើនសម្រាប់ការអនុវត្ត

ទីនេះជាទីតាំងយុទ្ធសាស្ត្រ ជាភូមិសាស្ត្រសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ មានសក្ដានុពលខ្លាំងសម្រាប់ការអភិវឌ្ឍន៍ក្លាយទៅជាចំណុចប្រសព្វនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង។
  ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ VOV)  

នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ អញ្ជើញធ្វើជាប្រធានសិក្ខាសាលាវិទ្យាសាស្ត្រ “ទស្សនវិស័យ និងដំណោះស្រាយអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Moc Bai ក្នុងទិសដៅជា ទីក្រុង - ឧស្សាហកម្ម - សេវាកម្មច្រកទ្វារព្រំដែនបៃតង់និងនិរន្តរភាពក្នុងដំណាក់កាលដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” សាស្ត្រាចារ្យ-បណ្ឌិត លោក Nguyen Xuan Thang ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ បានវាយតម្លៃថា តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Moc Bai គឺជាច្រកទ្វារដ៏សំខាន់មួយសម្រាប់ការដឹកជញ្ជូន ពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ាន និងឆ្ពោះទៅមហាសមុទ្រឥណ្ឌា។ ទីនេះជាទីតាំងយុទ្ធសាស្ត្រ ជាភូមិសាស្ត្រសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ មានសក្ដានុពលខ្លាំងសម្រាប់ការអភិវឌ្ឍន៍ក្លាយទៅជាចំណុចប្រសព្វនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង។ ចាប់តាំងពីបានបង្កើតមក តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Moc Bai មានការអភិវឌ្ឍជាវិជ្ជមាន។ ដោយអះអាងថា តំបន់នេះនៅមានសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនេះ លោក Nguyen Xuan Thang បានចាត់ទុកថា៖ “វិសាលភាពនៃការរីករាលដាល និងសារៈសំខាន់នៃតំបន់សេដ្ឋកិច្ច Moc Bai មិនត្រឹមតែសម្រាប់ Tay Ninh ប៉ុណ្ណោះទេ ថែមទាំងជាតំបន់សេដ្ឋកិច្ចសំខាន់ទាំងមូលផងដែរ។ ដូច្នេះប្រសិនបើចង់ទទួលបានភាពជោគជ័យ មិនអាចបំបែកពីការអភិវឌ្ឍរបស់ខេត្ត Tay Ninh បានទេ នោះគឺជាទិដ្ឋភាពតែមួយជ្រុងប៉ុណ្ណោះ។ ប៉ុន្តែមិនអាចបំបែកចេញពីច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង តំបន់សេដ្ឋកិច្ចគន្លឹះខាងត្បូង តំបន់ភាគត្បូងប៉ែកខាងកើត  ដែលមានទីក្រុងហូជីមិញជាក្បាលម៉ាស៊ីន និងខេត្តជាច្រើនដូចជា Dong Nai, Ba Ria - Vung Tau, Binh Duong, Binh Phuoc ជាដើម”។

ក្នុងសិក្ខាសាលានេះ បទបង្ហាញជាច្រើនរបស់ក្រសួង ស្ថាប័នមជ្ឈិម និងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្របានចង្អុលបង្ហាញថា តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Moc Bai ត្រូវដើរក្នុងទិសដៅ “បៃតង និងនិរន្តរភាព” ចាំបាច់ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស… ដើម្បីអភិវឌ្ឍទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top