• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តួនាទីរបស់សារព័ត៌មានក្នុងការជំរុញវិស័យសេដ្ឋកិច្ចទេសចរណ៍នៅវៀតណាម

វេទិកា "តួនាទីរបស់សារព័ត៌មានក្នុងការជំរុញវិស័យសេដ្ឋកិច្ចទេសចរណ៍នៅវៀតណាមឆ្នាំ ២០២៦" ដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍រៀបចំឡើងនាថ្ងៃទី ២២ ខែឧសភា នៅខេត្តក្វាងទ្រី។
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ប្រគល់វិញ្ញាបនបត្រសរសើរដល់ស្ថាប័នសារព័ត៌មានមួយចំនួន រួមទាំងការិយាល័យតំបន់កណ្តាលវៀតណាមនៃវិទ្យុសំឡេងវៀតណាម (VOV) (រូបថត៖ ថាញ់ ហ៊ីវ/VOV)

វេទិកានេះមានអ្នកចូលរួមជាង ២០០ នាក់ រួមទាំងថ្នាក់ដឹកនាំនៃទីភ្នាក់ងារសារព័ត៌មាន អ្នកជំនាញ អាជីវកម្មទេសចរណ៍ និងមូលដ្ឋាន។ លោក ហ្វាម ម៉ាញ់ ហ៊ុង អគ្គនាយករងនៃវិទ្យុសំឡេងវៀតណាម បានចូលរួមវេទិកានេះ។

នៅក្នុងសុន្ទរកថាបើកវេទិកា លោក ហូ អាន ផុង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានថ្លែងថា សម្រាប់វិស័យទេសចរណ៍ សារព័ត៌មានគឺជា "ស្ពានទន់" តភ្ជាប់រវាងគោលដៅទេសចរណ៍និងអ្នកទេសចរ; រវាងតម្លៃវប្បធម៌ និងទីផ្សារ; រវាងរូបភាពជាតិ និងសហគមន៍អន្តរជាតិ។

"យើងត្រូវបន្តបញ្ជាក់ឱ្យច្បាស់អំពីតួនាទីរបស់សារព័ត៌មាន ក្នុងការជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចទេសចរណ៍នៅវៀតណាម។ សារព័ត៌មាន និងអាជីវកម្មទេសចរណ៍មានឥទ្ធិពលទៅវិញទៅមក ដោយគាំទ្រគ្នាទៅវិញទៅមកជាប្រព័ន្ធអេកូឡូស៊ី។ សារព័ត៌មានក៏រួមចំណែកដល់ការដោះស្រាយឧប្បត្តិហេតុប្រព័ន្ធផ្សព្វផ្សាយដែលប៉ះពាល់ដល់ម៉ាកយីហោ ការគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម និងសកម្មភាពអមដំណើរនៅក្នុងខ្សែសង្វាក់អាជីវកម្មទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ"។

គពិភាក្សារបស់វេទិកានេះផ្តោតលើការផ្លាស់ប្តូរគំនិតទាក់ទងនឹងវិស័យទេសចរណ៍ជាតិ សារព័ត៌មានទិន្នន័យ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល បទពិសោធន៍អាជីវកម្ម ស្ថានភាពផ្សព្វផ្សាយជាក់ស្តែងក្នុងមូលដ្ឋាន និងទីផ្សារទេសចរណ៍៕

តាម vovworld.vn/km-KH

ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាហ្វ្រិក

ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាហ្វ្រិក

នាយប់ថ្ងៃទី ២២ ខែឧសភា នៅទីក្រុងហាណូយ ក្រុមឯកអគ្គរដ្ឋទូតអាហ្វ្រិកប្រចាំនៅវៀតណាម បានរៀបចំពិធីអបអរសាទរខួបលើកទី ៦៣ នៃទិវាអាហ្វ្រិក (២៥ ឧសភា ១៩៦៣ - ២៥ ឧសភា ឆ្នាំ ២០២៦)។

Top