• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តបស្នងសងគុណចំពោះអ្នកមានគុណក្នុងរដូវ Vu Lan

ពិធីបុណ្យ Vu Lan – (ពេញបូណ៌មីខែទីប្រាំពីរ -ថ្ងៃទី១៥ ខែទី៧ តាមច័ន្ទគតិ) តែងតែត្រូវបានចាត់ទុកថាជាថ្ងៃបុណ្យដ៏សំខាន់សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា ជាថ្ងៃតបស្នងសងគុណ និងរំលឹកគុណូបការៈរបស់អ្នកមានគុណ។
  មនុស្សជាច្រើនបានទៅវត្តអុជធូបរំលឹកដល់គុណូបការៈរបស់អ្នកមានគុណ (រូបថត៖ VOV)  

បន្ទាប់ពីរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ ក្នុងរដូវ Vu Lan ឆ្នាំនេះ វត្តអារាមនានាក្នុងទីក្រុងហូជីមិញបានរៀបចំសកម្មភាពជាច្រើនសម្រាប់ពុទ្ធសាសនិក ចូលអុជធូប និងឧទ្ទិសកុសលជូនដល់មាតាបិតា និងញាតិមិត្តដែលបានទទួលមរណៈភាពក្នុងកំឡុងជំងឺរាតត្បាតកូវីដ ១៩។

ចាប់ពីព្រឹកព្រលឹមថ្ងៃទី ១២ ខែសីហា ពុទ្ធសាសនិក រាប់ពាន់នាក់បានមានវត្តមាននៅវត្ត Hoang Phap (ស្រុក Hoc Mon) ដើម្បីចូលរួមវគ្គបដិបត្តិ និងសូត្រធម៌ Vu Lan។ ពេលស្តាប់ព្រះសង្ឃនិងដូនជីផ្សព្វផ្សាយធម៌អំពី “កត្តាញ្ញូធម៌” និង “គុណណូបការៈរបស់អ្នកមានគុណ”  របស់មាតាបិតា ពុទ្ធសាសនិកជាច្រើននាក់ ទប់ទឹកភ្នែកមិនបាន។ លោកស្រី Nguyen Thi Binh  ប្រជាជនម្នាក់នៅខ័ណ្ឌ Go Vap ដែលបានចូលរួមពិធីចែករំលែកថា៖

“ក្នុងឱកាសបុណ្យ Vu Lan ខ្ញុំតែងតែទៅវត្តដើម្បីចូលរួមពិធីតបស្នងសងគុណចំពោះឪពុកម្តាយរបស់ខ្ញុំ។ រាល់ពេលដែលខ្ញុំនឹកដល់ឪពុកម្តាយរបស់ខ្ញុំដែលបានទទួលមរណៈភាព ហើយខ្ញុំរំជួលចិត្តយ៉ាងខ្លាំងណាស់។ ខ្ញុំគ្រាន់តែជូនពរឱ្យខ្លួនមានសុខភាពល្អ ដើម្បីកុំឱ្យរំខានដល់គ្រួសារ និងកូនៗរបស់ខ្ញុំ ។ សុំតែប៉ុណ្ណឹង”។

រដូវកាល Vu Lan ឆ្នាំនេះក៏ជា "ខួបលើកទីមួយ" នៃជនរងគ្រោះដែលបានស្លាប់ក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ-១៩ ដូច្នេះហើយ វត្តជាច្រើននៅទីក្រុងហូជីមិញ បានរៀបចំពិធីបង្សុកូល ឧទ្ទឹសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top