• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-ដាណឺម៉ាក

លោកនាយករដ្ឋមន្ត្រីស្នើភាគីទាំងពីរ ពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; សម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ; បង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការអាជីវកម្ម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅវៀតណាម Nicolai Prytz (រូបថត៖ Duong Giang-TTXVN) 

នារសៀលថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុងហាណូយ ក្នុងជំនួបទទួលជួបលោក Nicolai Prytz ឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រដាណឺម៉ាកប្រចាំនៅវៀតណាម ក្នុងឱកាសទទួលបេសកកម្មការទូតនៅវៀតណាម នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលតែងតែផ្តោតការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយដាណឺម៉ាក ហើយវាយតម្លៃខ្ពស់កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកនាយករដ្ឋមន្ត្រីស្នើភាគីទាំងពីរ ពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; សម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ; បង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការអាជីវកម្ម។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Nicolai Prytz បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគទ្វេភាគី គឺជាអាទិភាព និងជាចំណុចសំខាន់ ក្នុងអំឡុងអាណត្តិរបស់ខ្លួន។ លោកឯកអគ្គរដ្ឋទូតដាណឺម៉ាកបានអះអាងថា នាពេលខាងមុខ លោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមចំណែកជំរុញថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - ដាណឺម៉ាក លើវិស័យដែលដាណឺម៉ាកមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការ ជាពិសេសគឺថាមពលកកើតឡើងវិញ កំណើនបៃតង សេដ្ឋកិច្ចសមុទ្រ ហើយនឹងសម្របសម្រួលជាមួយវៀតណាម ដើម្បីពង្រីកកាលានុវត្តភាពសហប្រតិបត្តិការលើវិស័យសក្តានុពល ដូចជាការអប់រំ - បណ្តុះបណ្តាល វប្បធម៌ - ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ស្តីពីបញ្ហាក្នុងតំបន់ ភាគីទាំងពីរបានអះអាងនូវតួនាទីជាមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងតំបន់ និងបានឯកភាពលើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ   សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត   ដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ផងដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top