• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងសគរបាលវៀតណាម លោក Luong Tam Quang បានជួបសន្ទនាជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានអាមេរិកដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។
រដ្ឋមន្ត្រីក្រសួងនគរបាល លោក Luong Tam Quang បានទទួលជួបប្រធានក្រុមប្រឹក្សាឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានអាមេរិក លោក Jason Oxman។ រូបថត៖ Pham Kien/TTXVN

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Luong Tam Quang បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាឧស្សាហកម្មបច្ចេកវិទ្យាព័ត៌សហរដ្ឋអាមេរិក ជាអង្គការដ៏មានកិត្យានុភាពនិងមានឥទ្ធិពលនៅអាមេរិក ដែលបានប្រមូលផ្តុំក្រុមហ៊ុនឈានមុខគេនៅលើពិភពលោកក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ បានដើរតួនាទីជាស្ពានតភ្ជាប់ដ៏សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងសហរដ្ឋអាមេរិក ជាពិសេសការវិនិយោគរបស់សហគ្រាសបច្ចេកវិទ្យាព័ត៌មានឈានមុខរបស់សហរដ្ឋអាមេរិកនៅវៀតណាម។

រីឯខ្លួនវិញ លោក Jason Oxman ប្រធានក្រុមប្រឹក្សាឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានសហរដ្ឋអាមេរិកបានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមប្រឹក្សាមានធុរកិ្ចចជាសមាជិកជាង ៨០អង្គភាព ហើយសុទ្ធតែជាសហគ្រាសឈានមុខគេរបស់សហរដ្ឋអាមេរិកក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យាខ្ពស់។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ក្រុមប្រឹក្សាមានបំណងចង់ស្វែងយល់កាន់តែស៊ីជម្រៅអំពីបរិយាកាសវិនិយោគ និងគោលនយោបាយរបស់វៀតណាម។ នាពេលខាងមុខ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យបានសមស្របនឹងសន្ទុះអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្រុមប្រឹក្សាសង្ឃឹមថា រដ្ឋាភិបាលវៀតណាមនិយាយរួម និងក្រសួងនគរបាលនិយាយដោយឡែក នឹងបន្តយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចអាមេរិកធ្វើការវិនិយោគប្រកបដោយស្ថិរភាពនិងយូរអង្វែងនៅវៀតណាម។ ទន្ទឹមនឹងនោះ ក្រុមប្រឹក្សាក៏ចង់បន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធក្នុងក្រសួងនគរបាល ក្នុងការពិគ្រោះយោបល់គោលនយោបាយ កិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ និងវិស័យផ្សេងៗទៀតរវាងភាគីទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅគុយបា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅគុយបា

នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោងនៅអាមេរិក (ពោលគឺព្រឹកថ្ងៃទី ២៦ ខែកញ្ញា ម៉ោងនៅទីក្រុងហាណូយ) បន្ទាប់ពីបញ្ចប់សកម្មភាពចូលរួមកិច្ចប្រជុំកំពូលអនាគត មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៩ និងធ្វើការនៅសហរដ្ឋអាមេរិក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹក និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងញូវយ៉ក ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសគុយបា តបតាមសេចក្តីអញ្ជើញរបស់លេខាទី១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Diaz Canel Bermudez និងលោកជំទាវ។

Top