• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំងឺរាតត្បាតអេបូឡា៖ អង្គការសុខភាពពិភពលោកព្រមានអំពីការរីករាលដាលយ៉ាងឆាប់រហ័ស

គិតត្រឹមថ្ងៃទី ៧ ខែមិថុនា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានកត់ត្រាករណីឆ្លងចំនួន ៥១៥ ករណី ក្នុងនោះមានករណីស្លាប់ចំនួន ៩១ ករណី។

បុគ្គលិកពេទ្យស្លៀកពាក់សម្លៀកបំពាក់ការពារនៅពេលព្យាបាលអ្នកជំងឺអេបូឡានៅ Ituri សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ (រូបថត៖ Xinhua)

អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃទី ៨ ខែមិថុនា ថា ជំងឺរាតត្បាតអេបូឡានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស ជាមួយនឹងចំនួនករណីឆ្លងកាន់តែកើនឡើង វិសាលភាពភូមិសាស្ត្រកាន់តែទូលំទូលាយ និងការឆ្លងទៅកាន់ប្រទេសអ៊ូហ្គង់ដា។ នៅក្នុងការធ្វើបច្ចុប្បន្នភាពថ្មីបំផុត អង្គការសុខភាពពិភពលោក បានវាយតម្លៃហានិភ័យ "ខ្ពស់ណាស់" ចំពោះសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងហានិភ័យ "ខ្ពស់" ចំពោះប្រទេសអ៊ូហ្គង់ដា និងប្រទេសជិតខាងដែលមានព្រំដែនគោកជាប់នឹងតំបន់ដែលរងផលប៉ះពាល់ ខណៈដែលតំបន់ដែលនៅសល់នៃទ្វីបអាហ្វ្រិក និងទូទាំងពិភពលោក ត្រូវបានវាយតម្លៃថា មានហានិភ័យ “ទាប”។

គិតត្រឹមថ្ងៃទី ៧ ខែមិថុនា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានកត់ត្រាករណីឆ្លងចំនួន ៥១៥ ករណី ក្នុងនោះមានករណីស្លាប់ចំនួន ៩១ ករណី។ ប្រទេសអ៊ូហ្គង់ដាបានរាយការណ៍ពីករណីឆ្លងចំនួន ១៩ ករណី រួមទាំងករណីស្លាប់ចំនួន ២ ករណី។ បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោកកំពុងសម្របសម្រួលជាមួយរដ្ឋាភិបាលនៃបណ្ដាប្រទេស និងដៃគូដើម្បីអនុវត្តន៍វិធានការឆ្លើយតបជាច្រើន រួមទាំងផែនការកៀរគរថវិកាចំនួន ៥១៨ លានដុល្លារអាមេរិកដើម្បីគាំទ្រដល់ប្រទេសអាហ្វ្រិកនានាក្នុងការត្រៀមរៀបចំ ការរកឃើញ និងការឆ្លើយតបទៅនឹងជំងឺរាតត្បាត៕

តាម vovworld.vn/km

ក្វាងនិញ ជាទូទៅបំពេញលក្ខខណ្ឌទាំងអស់សម្រាប់ការបង្កើតទីក្រុងចំណុះមជ្ឈិម

ក្វាងនិញ ជាទូទៅបំពេញលក្ខខណ្ឌទាំងអស់សម្រាប់ការបង្កើតទីក្រុងចំណុះមជ្ឈិម

​ឧបនាយករដ្ឋមន្ត្រីវៀតណាមលោកស្រី ផាម ធីថាញ់ត្រា បានសង្កត់ធ្ងន់ថា ក្វាងនិញ ជាទូទៅបំពេញលក្ខខណ្ឌទាំងអស់សម្រាប់ការបង្កើតទីក្រុងចំណុះមជ្ឈិម ព្រមទាំងបានស្នើថា គម្រោងបង្កើតទីក្រុងត្រូវតែឆ្លុះបញ្ចាំងពីឋានៈ សក្តានុពល និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់មូលដ្ឋាន។

Top