• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជនវៀតណាមដែលរស់នៅក្រៅប្រទេសគឺជាផ្នែកសំខាន់មួយមិនអាចកាត់ផ្តាច់ចេញនៃសហគមន៍ជនជាតិវៀតណាម

នារសៀលថ្ងៃទី ១៥ ឧសភា (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយបញ្ញវន្តអាណិកជន វៀតណាមមួយចំនួន និងយុវជន និស្សិតវៀតណាមនៅទីក្រុងញ៉ូយ៉ក។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានឆ្លើយសំណួររបស់គណៈប្រតិភូអំពីបញ្ហាកង្វល់។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចែករំលែកជាមួយបញ្ញវន្តនិងនិស្សិត (រូបថត៖ VOV)  

ឆ្លើយសំណួរអំពីគោលនយោបាយនិងដំណោះស្រាយរបស់វៀតណាមក្នុងការទាក់ទាញការវិនិយោគពីបរទេស លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា៖ វៀតណាមមានគោលមាគ៌ាត្រឹមត្រូវ សមស្របជាមួយនឹងសក្ដានុពលផ្សេងៗគ្នា កាលានុវត្តន៍លេចធ្លោ និងគុណសម្បត្តិប្រកួតប្រជែងរបស់ប្រទេសជាតិ; កសាងប្រព័ន្ធអេកូឡូស៊ី និងបរិយាកាសធុរកិច្ចសមស្របទៅនឹងលក្ខខណ្ឌរបស់វៀតណាម និងនិន្នាការរបស់ពិភពលោក; ត្រៀមរៀបចំ និងផ្គត់ផ្គង់ប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ល។... ដូច្នេះអ្នកវិនិយោគអាចទុកចិត្តបានក្នុងការវិនិយោគនៅប្រទេសវៀតណាម។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា ជនវៀតណាមនៅឯបរទេសគឺជាផ្នែកសំខាន់មួយដែលមិនអាចកាត់ផ្តាច់បាននៃសហគមន៍ជនជាតិវៀតណាម។ វៀតណាមជានិច្ចកាលបង្កើតលក្ខខណ្ឌដើម្បីពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល និងជួយជនរួមជាតិមានឋានៈស្របច្បាប់រឹងមាំ រក្សាស្ថិរភាពជីវភាពនៅក្នុងប្រទេសសាមី និងរួមចំណែកយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ។

  នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ជាមួយយុវជននិងនិស្សិតវៀតណាមនៅទីក្រុង New York (រូបថត៖ VOV) 
 
នៅចុងបញ្ចប់នៃកិច្ចសន្ទនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា ឆ្លងកាត់រយៈពេលឡើងចុះជាច្រើន ក្នុងស្មារតីនៃការទុកអតីតកាលមួយអន្លើ សម្លឹងទៅអនាគត ទំនាក់ទំនងវៀតណាម - អាមេរិកកំពុងអភិវឌ្ឍន៍យ៉ាងល្អ។ លោកនាយករដ្ឋមន្ត្រីមានបំណងថា តាមរយៈរបៀបរស់នៅប្រចាំថ្ងៃ និងការងារផ្ទាល់ខ្លួន ជនជាតិវៀតណាមនៅអាមេរិកម្នាក់ៗបន្តអះអាងតម្លៃជនជាតិ វៀតណាមនៅអាមេរិក; ផ្សព្វផ្សាយរូបភាពនៃប្រទេសជាតិ ប្រជាជន និងអត្តសញ្ញាណវប្បធម៌វៀតណាម; បន្តរួមចំណែកដល់គ្រួសារ និងប្រទេសជាតិ; ដើរតួជាស្ពាន និងកសាងទំនាក់ទំនងវៀតណាម-អាមេរិក លើគោលការណ៍គោរព យុត្តិធម៌   ដើម្បីគោលដៅសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top