• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្ពោះទៅគោលដៅនាំចេញកសិ-រុក្ខ-ជលផល ចំនួន ៥០ ពាន់លានដុល្លារអាមេរិក

តម្លៃប្រាក់នាំចេញ កសិ-រុក្ខ-ជលផលបានកើនជាង១៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលត្រូវបានប៉ានប្រមាណថាកើន ៤១ ពាន់លានដុល្លារអាមេរិក។
  លោក Phung Duc Tien អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ថ្លែងក្នុងសន្និសីទសារព័ត៌មាន។ រូបថត៖ កាសែតឧស្សាហពាណិជ្ជកម្ម  

ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី៣ ខែតុលា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Phung Duc Tien បានអះអាងថា នឹងផ្តោតលើដំណោះស្រាយអំពីទីផ្សារ ដោយខិតខំប្រឹងប្រែងសម្រេចឲ្យបានគោលដៅទទួលតម្លៃប្រាក់នាំចេញចំនួន ៥០ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំនេះ។ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២២ វិស័យកសិកម្មបន្តរក្សាកំណើនដ៏ល្អបង្គួរជាមួយសន្ទុះកំណើនរបស់ផលិតផលកសិកម្មនាំចេញស្នូល។  តម្លៃប្រាក់នាំចេញ កសិ-រុក្ខ-ជលផលបានកើនជាង១៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលត្រូវបានប៉ានប្រមាណថាកើន ៤១ ពាន់លានដុល្លារអាមេរិក។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Phung Duc Tien អះអាងថា៖លទ្ធផលនៃវិស័យកសិកម្មក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះបាន រួមចំណែកយ៉ាង សំខាន់ ដើម្បីប្រទេសជាតិសម្រេចបានកំណើន ១៣,៧៦% ហើយរយៈពេល ៨ ខែសរុបគឺ ៨,៨៣% និង ២,៧៣%។ ដូច្នេះហើយរាល់តួរលេខនៃផ្នែកកសិកម្មបានរួមចំណែកទៅក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចាប់ពីពេលនេះដល់ដំណាច់ឆ្នាំ នៅសល់រយៈពេល ៣ ខែទៀតទេ ដូច្នេះហើយយើងត្រូវខិតខំប្រឹងប្រែងសម្រេចឲ្យបានគោលដៅនាំចេញ កសិ-រុក្ខ-ជលផល ចំនួន ៥០ ពាន់លានដុល្លារអាមេរិករបស់រដ្ឋាភិបាលផងដែរ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top