• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមឃ្លាំមើលអំពីការសន្សំសម្ចៃ និងការប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ

ពិចារណា និងសម្រេចលើការបំពេញបន្ថែមសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ទុនរដ្ឋ វិនិយោគលើផលិតកម្ម និងអាជីវកម្មនៅសហគ្រាស (ធ្វើវិសោធនកម្ម) ទៅក្នុងកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិឆ្នាំ ២០២៣។
  សម័យប្រជុំលើកទី១៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា វៀតណាម (រូបថត៖ Quochoi.vn)  

បន្តកម្មវិធីនៃសម័យប្រជុំលើកទី១៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា វៀតណាម នាថ្ងៃទី១១ ខែសីហា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់ មតិលើកដំបូងលើសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលឃ្លាំមើលប្រធានបទ “ការអនុវត្តគោលនយោបាយ ច្បាប់ស្តីពីការអនុវត្តការសន្សំសំចៃ និង ការ ប្រឆាំង ការខ្ជះខ្ជាយសម្រាប់ដំណាក់កាល ២០១៦-២០២១” ។

នាថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិចារណាលើសំណើរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយជួយឧបត្ថម្ភដល់ពលករ និង និយោជកដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ ពីមូលនិធិធានារ៉ាប់រងភាពអត់ការងារធ្វើ តាមសេចក្តីសម្រេចចិត្តលេខ ០៣ ចុះថ្ងៃទី ២៤ កញ្ញា ឆ្នាំ ២០២១ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ ទន្ទឹមនឹងនេះ ពិចារណា និងសម្រេចលើការបំពេញបន្ថែមសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ទុនរដ្ឋ វិនិយោគលើផលិតកម្ម និងអាជីវកម្មនៅសហគ្រាស (ធ្វើវិសោធនកម្ម) ទៅក្នុងកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិឆ្នាំ ២០២៣។ នៅចុងបញ្ចប់នៃសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញ ថ្លែងសុន្ទរកថាបិទបញ្ចប់សម័យប្រជុំលើកទី ១៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top