• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្តត្រាវិញដាក់ចេញគោលដៅមានផលិតផល OCOP ពី ៤០ ទៅ ៥០ មុខបន្ថែមទៀតជារៀងរាល់ឆ្នាំ

ចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ ខេត្តត្រាវិញដាក់ចេញគោលដៅមានផលិតផល OCOP ពី ៤០ ទៅ ៥០ មុខបន្ថែមទៀតជារៀងរាល់ឆ្នាំ ហើយជាង ៧០% នៃចំនួន ផលិតផល OCOP (កម្មវិធីជាតិ ឃុំមួយផលិតផលមួយ) ត្រូវបានចូលរួមផ្សារជួញដូរអេឡិចត្រូនិក។
  ទស្សនានិងស្វែងយល់អំពីផលិតផល OCOP នៅហាងមួយក្នុងតំបន់កេរ្តិ៍ដំណែលស្រះទឹក Ba Om។ រូបថត៖ Thanh Hoa-VNA  

ខេត្តត្រាវិញ បច្ចុប្បន្នមានគោលនយោបាយឧបត្ថម្ភជាច្រើន ដល់មូលដ្ឋានដែល ចូលរួមក្នុងកម្មវិធី OCOP ដូចជា៖ ជួយឧបត្ថម្ភ ១០០% នៃការចំណាយលើការរចនា វេចខ្ចប់ ស្លាកសញ្ញាផលិតផល ហើយការកសាងរឿងនិទានផលិតផល កម្រិតឧបត្ថម្ភអតិបរមាគឺ ១០ លានដុង/ផលិតផល; ឧបត្ថម្ភ ៥០% នៃការចំណាយលើការទិញគ្រឿងម៉ាស៊ីន ឧបករណ៍សម្ភារៈ និងខ្សែសង្វាក់ផលិតកម្មសម្រាប់មូលដ្ឋានអាជីវកម្មជនបទ ដែល មានផលិតផល OCOP ដោយកម្រិតអតិបរមាមិនលើសពី ៣០០ លានដុង/មូលដ្ឋាន។ លោក Nguyen Quynh Thien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ត្រាវិញ បានឲ្យដឹងថា៖

ផលិតផល OCOP គឺជាផលិតផលមួយក្នុងចំណោមផលិតផលសំខាន់ៗនៃមូល ដ្ឋាន។ ខេត្តក៏បានបង្កើតគណៈកម្មការដឹកនាំការកៀរគរធនធាននិងអង្គភាព ដើម្បីធ្វើ យ៉ាងណាលើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រង ប្រតិបត្តិការអភិវឌ្ឍផលិតផល OCOP។ ដូច្នេះហើយ ផលិតផល OCOP របស់ខេត្តទទួលបានវិញ្ញាបនបត្រតាម បទប្បញ្ញត្តិ ជាពិសេសនឹងឆ្ពោះទៅរកវិញ្ញាបនបត្រនៃប្រទេសមួយចំនួនដែលខេត្ត បាននាំចេញ។ គិតមកទល់នឹងពេលនេះ ខេត្តត្រាវិញមានផលិតផល OCOP ចំនួន ១០៨ មុខ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top