• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត ក្រុងជាច្រើនបំផុសបុណ្យតេតដាំដើមឈើ

នេះគឺជាសកម្មភាពដ៏មានអត្ថន័យ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន បង្ការ ប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយធម្មជាតិ សម្រួលអាកាសធាតុ និងកែលម្អបរិស្ថានអេកូឡូស៊ី។
ខេត្ត ក្រុងជាច្រើនបំផុសបុណ្យតេតដាំដើមឈើ (រូបថត៖ VGP/Thien Tam)

កាលពីថ្ងៃទី ២៧ មករារួមជាមួយនឹងបុណ្យតេតដាំដើមឈើដឹងគុណលោកប្រធានហូជីមិញជារៀងរហូត ដែលត្រូវបានលោកនាយករដ្ឋមន្ត្រី វៀតណាម Pham Minh Chinh បំផុសនៅមណ្ឌលកេរ្កិ៍ដំណែល K9 - Da Chong ស្រុក Ba Vi ទីក្រុងហាណូយនោះ ខេត្តក្រុងជាច្រើននៅទូទាំងប្រទេសក៏បានបំផុសបុណ្យតេតដាំដើមឈើដោយមានការជួយជ្រោយជ្រែងរបស់ប្រជាជនយ៉ាងច្រើនកុះករ។

នៅទីក្រុង Hung Yen ខេត្ត Hung Yen សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក Vo Van Thuong រូមជាមួយប្រធានគណៈកម្មការចលនាមហាជន លោកស្រី Bui Thi Minh Hoai លេខាគណៈកម្មាធិការបក្សខេត្ត Hung Yen លោក Nguyen Huu Nghia និងប្រជាជនយ៉ាងច្រើនកុះករក្នុងខេត្តបានចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើ។ អញ្ជើញថ្លែងក្នុងកម្មវិធីនេះ លោក Vo Van Thuong បានអះអាងថា នេះគឺជាសកម្មភាពដ៏មានអត្ថន័យ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន បង្ការ ប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយធម្មជាតិ សម្រួលអាកាសធាតុ និងកែលម្អបរិស្ថានអេកូឡូស៊ី។

នៅទីក្រុង Hai Phong បុណ្យតេតដាំដើមឈើរត្រូវបានបំផុសនៅតាមខ័ណ្ឌ និងស្រុកជាច្រើនដូចជា៖ ខ័ណ្ឌ Hai An ខ័ណ្ឌ Kien An និងស្រុក Thuy Nguyen។

នៅខេត្ត Quang Tri ក្រោយ ពិធីបំផុសបុណ្យតេតដាំដើមឈើដឹងគុណលោកប្រធានហូជីមិញជារៀងរហូតនៅមណ្ឌលកេរ្កិ៍ដំណែល Tan So ស្រុក Cam Lo ថ្នាក់ដឹកនាំខេត្ត និងប្រជាជនបានដាំដើមឈើចំនួន ២០០ ដើម។ ក្នុងឱកាសនេះ តំបន់ជាច្រើននៅភូមិសាស្ត្រខេត្តQuang Tri ក៏បានបំផុសបុណ្យតេតដាំដើមឈើផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top