នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេស កាលពីរសៀលថ្ងៃទី ១៧ កក្កដា ឆ្លើយសំណួរអំពីសារៈសំខាន់ការដែល វៀតណាមផ្ញើរលិខិតអញ្ជើញប្រទេសនានា ចូលរួមនិងបញ្ជូនកងកម្លាំងចូលរួមនៅក្នុងក្បួនដង្ហែរ ព្យុហយាត្រាក្នុងពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) នៅថ្ងៃទី ២ ខែកញ្ញានាពេលខ្លីខាងមុខ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា បដិវត្តន៍ខែសីហា គឺជាព្រឹត្តិការណ៍ដ៏ឧត្តុងឧត្តមមួយ ផ្តល់កំណើតដល់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលបច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្រុមរថពាសដែកចូលរួមក្នុងការហ្វឹកហាត់ទូទៅ សម្រាប់ក្បួនដង្ហែរ ព្យុហយាត្រាថ្ងៃទី២ ខែកញ្ញា (រូបថត៖ VTCnews)
ជោគជ័យនៃបដិវត្តន៍ខែសីហាបានលើកទឹកចិត្តយ៉ាងខ្លាំង ដល់ចលនារំដោះជាតិនៅក្នុងប្រទេសអាណានិគមជុំវិញពិភពលោក។ យោងតាមអ្នកនាំពាក្យ ពិធីអបអរសាទរទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា ជាថ្មីម្តងទៀត បានអះអាងនូវអត្ថន័យដ៏ធំធេង គោរពនូវសមិទ្ធផលរបស់ប្រជាជន វៀតណាម ក្នុងការតស៊ូរំដោះជាតិ បង្រួបបង្រួមជាតិ កសាងនិងការពារមាតុភូមិ ក៏ដូចកិច្ចការផ្លាស់ប្តូថ្មី ដើម្បីឱ្យមានប្រទេសវៀតណាមមួយកំពុងឈានចូលសម័យកាលនៃការស្ទុះឈានទៅមុខ និងអភិវឌ្ឍន៍ខ្លាំងដូចសព្វថ្ងៃនេះ។ ពិធីអបអរសាទរ ក៏ដើម្បីថ្លែងអំណរគុណចំពោះការគាំទ្រ និងការជួយឧបត្ថម្ភរបស់មិត្តភក្តិអន្តរជាតិ និងប្រជាជនជឿនលឿនជុំវិញពិភពលោក ដែលជាកត្តាសំខាន់ក្នុងជោគជ័យនៃបដិវត្តន៍ខែសីហាមុននេះ និងជោគ ជ័យរបស់វៀតណាមនាពេលបច្ចុប្បន្ន។ អ្នកនាំពាក្យ លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់៖ “វៀតណាមមានបំណងចង់ចូលរួមជាមួយមិត្តអន្តរជាតិក្នុងការគោរពតម្លៃអមតៈនៃឯករាជ្យភាព និងសេរីភាព។ ហើយជាមួយនឹងសារៈសំខាន់ពិសេសនោះ នាពេលថ្មីៗនេះ វៀតណាមបានផ្ញើលិខិតអញ្ជើញទៅកាន់មិត្តអន្តរជាតិ។ ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានផ្ញើលិខិតអញ្ជើញរដ្ឋមន្ត្រីក្រសួងការ ពារជាតិនៃប្រទេសផ្សេងៗ រួមទាំងប្រទេសជាមិត្តជាប្រពៃណីមកវៀតណាម ដើម្បីចូលរួមអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា និងបញ្ជូនកងកម្លាំងទៅចូលរួមដង្ហែក្បួន ព្យុហយាត្រាក្នុងពិធីរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា។ ទាំងនេះគឺជាសកម្មភាពបង្ហាញពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងចំណងមិត្តភាពរវាងប្រជាជន និងកងទ័ពវៀតណាមជាមួយប្រទេសជាមិត្ត ទន្ទឹមនឹងនោះការអះអាងនូវគោលនយោបាយការបរទេសរបស់វៀតណាមអំពីឯករាជ្យភាព ការពឹងផ្អែកលើខ្លួនឯង ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម និងជាមិត្ត និងដៃគូដែលអាចទុកចិត្តបានជាមួយប្រទេសទាំងអស់៕
VOV5 - វិទ្យុសំឡេងវៀតណាម