• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខុទ្ទការល័យប្រធានរដ្ឋ ត្រូវមានការផ្លាស់ប្តូរថ្មី លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចការបរទេស

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “ត្រួតពិនិត្យជាប្រចាំ និងរៀបចំប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)  
   ទិដ្ឋភាពនៃពិធី (រូបថត៖ VOV)  

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើឱ្យខុទ្ទកាល័យល័យប្រធានរដ្ឋ ត្រូវមានការផ្លាស់ប្តូរថ្មីជានិច្ច លើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសកម្មក្នុងការងារស្រាវជ្រាវ ប្រឹក្សាជាយុទ្ធសាស្ត្របម្រើសកម្មភាពកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេសរបស់ប្រធានរដ្ឋនិងអនុប្រធានរដ្ឋ។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “ត្រួតពិនិត្យជាប្រចាំ និងរៀបចំប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ លើកកំពស់គុណភាពកម្មាភិបាល តាមបាវចនា "ស្មោះត្រង់ ឧស្សាហ៍ព្យាយាម វិជ្ជាជីវៈ ស្វាហាប់ និងច្នៃប្រឌិត"; មានឆន្ទៈនយោបាយរឹងមាំ គុណធម៌សីលធម៌ និងរបៀបរស់នៅសមរម្យ រៀនសូត្រដោយឥតឈប់ឈរ បំពេញជំនាញវិជ្ជាជីវៈ ដើម្បីបំពេញតម្រូវការការងារបានល្អ ប្រកាន់ខ្ជាប់នូវការអនុវត្ត ចាប់យក និងគោរពតាមគោលការណ៍ណែនាំ និងមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋក្នុងការស្រាវជ្រាវ ណែនាំ និងបម្រើសកម្មភាពទាំងកិច្ចការផ្ទៃក្នុងនិងក្រៅប្រទេសរបស់ប្រធានរដ្ឋនិងអនុប្រធានរដ្ឋ។ ទន្ទឹមជាមួយគ្នានោះ បំពេញប្រកបដោយជោគជ័យនូវភារកិច្ចនយោបាយរបស់ទីភ្នាក់ងារ ពោលគឺ បំពេញតាមតម្រូវការនៃភារកិច្ចក្នុងស្ថានភាពថ្មី ជាពិសេសក្នុងដំណាក់កាលនៃការផ្លាស់ប្តូរឌីជីថល និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ៕

  អគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈប្រតិភូ អញ្ជើញទស្សនាសកម្មភាពរបស់ខុទ្ទការល័យប្រធានរដ្ឋ (រូបថត៖ Viet Cuong/VOV)  

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top