• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខិតខំធ្វើឱ្យ Bac Lieu ក្លាយជាក្បាលម៉ាស៊ីនអភិវឌ្ឍន៍ដ៏សំខាន់នៃតំបន់ដីសណ្ដទន្លេ Cuu Long

នេះជាសំណើរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នារសៀលថ្ងៃនេះ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្ត Bac Lieu ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារទៅកាន់ខេត្តនេះ។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Bac Lieu - រូបថត៖ VGP/Nhat Bac  

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា ខេត្ត Bac Lieu គួរតែមានផែនការ និងដំណោះស្រាយសមស្រប ដើម្បីខិតខំប្រែក្លាយ Bac Lieu ទៅជាមជ្ឈមណ្ឌលឧស្សាហកម្មបង្គារបស់ប្រទេសទាំងមូល ដែលជាមជ្ឈមណ្ឌលថាមពលស្អាតរបស់ប្រទេស និងជាមជ្ឈមណ្ឌលទេសចរណ៍នៃដីសណ្ដទន្លេ Cuu Long

ដើម្បីសម្រេចបាននូវគោលដៅនោះ ខេត្តត្រូវបន្តជំរុញឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្ម; ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច បង្កើនល្បឿនសមាមាត្រនៃឧស្សាហកម្ម ពាណិជ្ជកម្ម-សេវាកម្ម ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្លាស់ប្តូរឌីជីថល។ ជំរុញភាពខ្លាំងរបស់ខេត្តក្នុងការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើវិស័យកសិកម្ម ទេសចរណ៍ និងសេវាកម្មប្រកបដោយបច្ចេកវិជ្ជាខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៃសេដ្ឋកិច្ចសមុទ្រ។

ជាពិសេសលើវិស័យកសិកម្ម លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តអនុវត្តការផ្សារភ្ជាប់ក្នុងតំបន់ ដោយផ្តោតលើផលិតផលសំខាន់ៗដូចជា បង្គា អង្ករ... រួមជាមួយនឹងការកសាង និងផ្សព្វផ្សាយម៉ាកយីហោ; យកចិត្តទុកដាក់លើការលើកកម្ពស់ប្រសិទ្ធភាពនៃការនេសាទដោយភ្ជាប់ជាមួយការការពារធនធានប្រកបដោយនិរន្តរភាព; ប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានប្រកាស និងគ្មានការគ្រប់គ្រង (IUU)

ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យយកចិត្តទុកដាក់លើការងាររៀបចំផែនការ ដើម្បីលើកកម្ពស់សក្តានុពល និងភាពខ្លាំង បើកទូលាយលំហអភិវឌ្ឍន៍ថ្មី; កំណែទម្រង់បែបបទរដ្ឋបាល ការកែលម្អបរិយាកាសវិនិយោគអាជីវកម្ម; ធ្វើឱ្យប្រសើរឡើងនូវសន្ទស្សន៍នៃការប្រកួតប្រជែង និងប្រសិទ្ធភាពនៃការគ្រប់គ្រងសាធារណៈនៅថ្នាក់ខេត្ត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top