• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ទំហំពាណិជ្ជកម្មនៃការនាំចេញរបស់ផ្នែកវាយនភណ្ឌ និងកាត់ដេរ កើនឡើង ២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

វិស័យមួយក្នុងចំណោមវិស័យដែលមានការរីកចម្រើនក្នុងប៉ុន្មានខែថ្មីៗនេះ គឺវិស័យវាយនភណ្ឌនិងកាត់ដេរ នៅពេលដែលការនាំចេញក្នុងរយៈពេល ៦ ខែសម្រេចបាន ២២,៣ ពាន់លានដុល្លារ កើនឡើងប្រហែល ២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
  ទំនិញកាត់ដេរសម្រាប់នាំចេញទៅទីផ្សារជប៉ុននៅក្រុមហ៊ុនកាត់ដេរ Hung Viet ស្រុក Yen My ខេត្ត Hung Yen (រូបថត៖ Tran Viet - TTXVN)  

យោងតាមអគ្គនាយកដ្ឋានស្ថិតិ  ចំនួនសហគ្រាសដែលបានចុះឈ្មោះបង្កើតថ្មី និងវិលត្រលប់មកប្រតិបត្តិការវិញក្នុងរយៈពេល ៧ ខែកន្លងមកនេះ ឈានដល់ ១៣៣.៧ ពាន់សហគ្រាស កើនឡើង ២៦,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វិស័យមួយក្នុងចំណោមវិស័យដែលមានការរីកចម្រើនក្នុងប៉ុន្មានខែថ្មីៗនេះ គឺវិស័យវាយនភណ្ឌនិងកាត់ដេរ នៅពេលដែលការនាំចេញក្នុងរយៈពេល ៦ ខែសម្រេចបាន ២២,៣ ពាន់លានដុល្លារ កើនឡើងប្រហែល ២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អង្គភាពអាជីវកម្មជាច្រើនកំណត់យ៉ាងច្បាស់នូវទិសដៅវិនិយោគរបស់ខ្លួន ដើម្បីសម្របខ្លួនទៅនឹងបម្រែបម្រួលទីផ្សារ។ លោក Do Van Ve ប្រធានសមាគមធុរកិច្ចខេត្ត Thai Binh អនុប្រធានក្រុមហ៊ុន Huong Sen Group បានឲ្យដឹងថា៖ “សម្រាប់អង្គភាពអាជីវកម្ម ក៏ត្រូវគិតគូរធ្វើការវិនិយោគលើវិស័យចាំបាច់ ពោលគឺអ្វីដែលមិនចាំបាច់ ត្រូវតែផ្អាកសិន ព្រោះការប្រែប្រួលនៃអត្រាប្តូរប្រាក់ និងការប្រែប្រួលរូបិយប័ណ្ណបរទេសមានភាពស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ យើងត្រូវជ្រើសរើសទីផ្សារត្រឹមត្រូវដើម្បីនាំចេញទំនិញ។ ទន្ទឹមនឹងនោះ រៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ ដើម្បីសន្សំសម្ចៃរាល់ការចំណាយ ដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍន៍បន្ថែមទៀត”។

ក្នុងបរិបទនៃស្ថានការណ៍ប្រែប្រួលនាពេលបច្ចុប្បន្ន សហគ្រាសក៏ត្រូវធ្វើសកម្មភាពច្នៃប្រឌិត និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងផងដែរ។ ទន្ទឹមនឹងនេះ ជំរុញការពង្រីកការបណ្តាក់ទុនរួមគ្នា ដើម្បីចូលរួមក្នុងខ្សែសង្វាក់ ដែលតាមរយៈនោះអាជីវកម្មអាចគាំទ្រ និងជួយគ្នាទៅវិញទៅមក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top