• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កម្ពុជាលើកទី៥

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ ភាគីទាំងពីរបានចែករំលែកការយល់ដឹងរួម លើការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ ការលេចចេញនូវបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី ដែលកំពុងបង្កឡើងបញ្ហាប្រឈមធំៗចំពោះសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោក។
  ទិដ្ឋភាពនៅកិច្ចសន្ទនា។ (រូបថត៖ VNA)  
 

នារសៀលថ្ងៃទី ១៤ ឧសភា នៅខេត្ត Binh Phuoc ដែលជាខេត្តមួយនៅភូមិភាគអាគ្នេយ៍ (វៀតណាម) ដែលមានខ្សែព្រំដែនជិត ២៦០ គីឡូម៉ែត្រជាប់ជាមួយកម្ពុជា បានប្រព្រឹត្តទៅកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - កម្ពុជាលើកទី ៥។ លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រី ក្រសួងការពារប្រទេស - ប្រធានគណៈប្រតិភូវៀតណាម និងលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ - ប្រធានគណៈប្រតិភូកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានកិច្ចសន្ទនានេះ។

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ ភាគីទាំងពីរបានចែករំលែកការយល់ដឹងរួម លើការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ ការលេចចេញនូវបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី ដែលកំពុងបង្កឡើងបញ្ហាប្រឈមធំៗចំពោះសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោក។ ក្នុងបរិបទនោះ សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បន្តពង្រីកមជ្ឈភាព នៅក្នុងរចនាសម្ព័ន្ធសន្តិសុខតំបន់ ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសក្នុងតំបន់ ក៏ដូចជា ជាមួយដៃគូរខាងក្រៅ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ក៏នៅក្នុងកិច្ចសន្ទនានេះដែរ ភាគីទាំងពីរបានឯកភាពជំរុញការសម្របសម្រួលគ្នាដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវផែនការរៀបចំសកម្មភាពក្នុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា កម្ពុជា - វៀតណាម ឆ្នាំ ២០២២”; បន្តជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងគ្រប់គ្រងព្រំដែនតាមទម្រង់នានាដូចជា៖ ការជួបប្រាស្រ័យ ចងមេត្រីភាព ការល្បាតរួមគ្នា បង្ក្រាបបទល្មើស; សម្របសម្រួលក្នុងការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត; ជំរុញការឃោសនា និងអប់រំដល់កម្មាភិបាល យុទ្ធជន និងប្រជាជននៃប្រទេសទាំងពីរ ឲ្យយល់ដឹងយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងមិត្តភាព ប្រពៃណីដ៏ល្អប្រសើររវាងរដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top