• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម-ម៉ុងហ្គោលីលើកទី១០

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់អភិវឌ្ឍន៍បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយម៉ុងហ្គោលី; ស្នើប្រទេសទាំងពីរជំរុញក្រសួង សាខា និងមូលដ្ឋាននៃប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។
  លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son ទទួលជួបអនុរដ្ឋមន្ត្រីការបរទេសម៉ុងហ្គោលី លោក Munkjin Batsumber (រូបថត៖ ក្រសួងការបរទេស)  

នាថ្ងៃទី២៣ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស ថ្លែងក្នុងពិធីទទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសម៉ុងហ្គោលី Batsumber Munkhjin ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចនៅវៀតណាម និងធ្វើជាសហប្រធាន កិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ វៀតណាម-ម៉ុងហ្គោលី រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានសង្កត់ធ្ងន់ថា៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់អភិវឌ្ឍន៍បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយម៉ុងហ្គោលី; ស្នើប្រទេសទាំងពីរជំរុញក្រសួង សាខា និងមូលដ្ឋាននៃប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូ  អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាពិសេសក្នុងវិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីកសាង និងអនុវត្តឱ្យបានល្អនូវសកម្មភាពអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៤។

  សម័យប្រជុំពិគ្រោះយោបល់នយោបាយវៀតណាម-ម៉ុងហ្គោលីលើកទី១០ (រូបថត៖ ក្រសួងការបរទេស)  

នាថ្ងៃដដែល អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Nguyen Minh Vu និងអនុរដ្ឋមន្ត្រីការបរទេសម៉ុងហ្គោលី Batsumber Munkjin បានធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ១០ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរវៀតណាម-ម៉ុងហ្គោលី។ នៅទីនេះ អនុរដ្ឋមន្ត្រី លោក Nguyen Minh Vu បានស្នើថា ភាគីទាំងពីរបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ គ្រប់កម្រិត រវាងរដ្ឋាភិបាលមជ្ឈឹមនិងមូលដ្ឋាននៃប្រទេសទាំងពីរជាមួយនឹងទម្រង់ដែលអាចបត់បែនបាន អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ស្វែងរកឱកាសដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីនាពេលខាងមុខ។

ទាក់ទិននឹងបញ្ហាអន្តរជាតិ និងតំបន់ ភាគីទាំងពីរបានចាត់ទុកថា ចាំបាច់ត្រូវដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រខាងកើតដោយសន្តិវិធី តាមរយៈការសន្ទនា ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top