• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតអ៊ីតាលី៖ វៀតណាមនឹងក្លាយទៅជា “ខ្លាថ្មីនៅអាស៊ី”

ដោយផ្អែកលើតួលេខខាងលើ កាសែត La Repubblica របស់អ៊ីតាលី បានវាយតម្លៃថា “ខ្លាអាស៊ីថ្មីក្នុងឆ្នាំ ២០២២ នឹងជាប្រទេសវៀតណាម”។
  សកម្មភាពផ្ទុក និងដឹកជញ្ជូនទំនិញនៅកំពង់ផែសមុទ្រ Hai Phong (រូបថត៖ An Dang/VNA)  

ក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ធនាគារពិភពលោក (WB) បានឲ្យដឹងថា សេដ្ឋកិច្ចតំបន់ក្នុងឆ្នាំនេះ អាចសម្រេចបាន ៣,២% មុនពេលពន្លឿនល្បឿនដល់ ៤,៦% នៅឆ្នាំ២០២៣ ខាងមុខ។ វៀតណាមត្រូវបានព្យាករណ៍ថានឹងនាំមុខគេក្នុងតំបន់ជាមួយនឹងកម្រិតកំណើន ៧,២% បើប្រៀបធៀបនឹងកម្រិត ៥,៣% ក្នុងការព្យាករណ៍កាលពីខែមេសា។ ដោយផ្អែកលើតួលេខខាងលើ កាសែត La Repubblica របស់អ៊ីតាលី បានវាយតម្លៃថា “ខ្លាអាស៊ីថ្មីក្នុងឆ្នាំ ២០២២ នឹងជាប្រទេសវៀតណាម”។ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថាបណ្ដាកត្តាជំរុញកំណើនសេដ្ឋកិច្ចរបស់អាស៊ី គឺជាការលុបចោលវិធានការណ៍រឹតត្បិតក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ការបើកច្រកទ្វារព្រំដែនឡើងវិញ និងការបើកសកម្មភាពប្រើប្រាស់ និងផលិកម្មឧស្សាហកម្មឡើងវិញ។ ទន្ទឹមនឹងនេះ ការដែលតម្លៃទំនិញកើនឡើង ដោយសារវិបត្តិថាមពលពិភពលោកក៏មានឥទ្ធិពលជំរុញបណ្ដាខឿនសេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញក្នុងតំបន់ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top